កូវីដ-១៩
វៀតណាម រកឃើញករណីឆ្លង កូវីដ ក្នុងសហគមន៍លើកដំបូង ក្រោយស្ងប់ស្ងាត់ជាងមួយខែ
ប្រទេសវៀតណាម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បានរកឃើញករណីឆ្លងជំងឹកូវីដ ១៩ ក្នុងសហគមន៍លើកដំបូង ក្នុងរយៈពេល ៣៥ ថ្ងៃ ។

ក្រសួងសុខាភិបាលបាននិយាយថា សមាជិក ៤ នាក់នៃក្រុមគ្រួសារមួយ នៅភាគខាងជើងខេត្ត Ha Nam និងមនុស្សម្នាក់ នៅភាគខាងត្បូងទីក្រុងហូជីមិញ បានឆ្លងមេរោគនេះ ដោយពួកគេទាំងអស់បានទាក់ទង ជាមួយបុគ្គលម្នាក់ ដែលបានត្រឡប់មកពីប្រទេសជប៉ុន ហើយបានធ្វើតេស្តវិជ្ជមាន ទោះបីជាបញ្ចប់ការធ្វើចត្តាឡីស័កក៏ដោយ ។
ទូរទស្សន៍រដ្ឋវៀតណាម បានរាយការណ៍ថា អាជ្ញាធរបានបញ្ជាឲ្យខេត្ត និងទីភ្នាក់ងាររបស់រដ្ឋ រឹតបន្តឹងការត្រួតពិនិត្យ និងការគ្រប់គ្រង និងកិច្ចខិតខំប្រឹងប្រែង តាមដានទំនាក់ទំនង បន្ទាប់ពីបានរកឃើញការឆ្លងក្នុងសហគមន៍ ។

ជាមួយនឹងវិធានការធ្វើចត្តាឡីស័ក និងការតាមដានតឹងរ៉ឹងរបស់ខ្លួន រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានទទួលជោគជ័យក្នុងការទប់ស្កាត់ នូវការផ្ទុះជំងឺកូវីដ ១៩ ចំនួន ៣ លើកមកហើយ ហើយកំពុងបង្កើនវិធានការណ៍ ដើម្បីការពាររលកទី ៤ ខណៈដែលបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់ មានការកើនឡើងយ៉ាងខ្លាំងក្នុងករណីឆ្លង ។
ប្រទេសអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជិត ៩៨ លាននាក់មួយនេះ បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ ១៩ ត្រឹមតែ ២,៩១០ ករណី និងមានអ្នកស្លាប់ ៣៥ នាក់ប៉ុណ្ណោះ ហើយជាកំណត់ត្រាមួយ ក្នុងចំណោមកំណត់ត្រាល្អបំផុតនៅអាស៊ី ដោយសារការឆ្លើយតបរហ័ស ទៅនឹងការផ្ទុះឡើងនៃជំងឺនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វៀតណាម ត្រៀមចាប់ផ្តើមផលិតវ៉ាក់សាំងកូវីដ ផ្ទាល់ខ្លួន ទ្រង់ទ្រាយធំ នៅខែ សីហា
ចុចអាន ៖ ជំងឺចម្លែក កម្របំផុតក្នុងពិភពលោក ត្រូវបានគេរកឃើញនៅ វៀតណាម
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


