Connect with us

កូវីដ-១៩

រាយការណ៍​ពី​ខេត្តកំពង់ចាម មានករណី​ស្លាប់​បុរស​វ័យ​ក្មេង​ម្នាក់ ដោយសារកូវីដ

បានផុស

នៅ

បុរសវ័យក្មេងម្នាក់ឈ្មោះរស់ មាស អាយុ២៨ឆ្នាំរស់នៅ ភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយខេត្តកំពង់ចាម បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២១នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកវេជ្ជបណ្ឌិត គឹម​សួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា បុរសដែលស្លាប់នោះកន្លងមកធ្លាប់បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈមួយរយៈពេល។ បន្ទាប់ពី​ត្រឡប់មកផ្ទះវិញមានអាការៈហត់ ក៏បានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកជើងព្រៃ ហើយមន្ត្រីមន្ទីរពេទ្យបង្អែកជើងព្រៃក៏បានបញ្ជូនបន្តនៅមន្ទីរពេទ្យខេត្តកំពង់ចាមនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២១វេលាម៉ោង៣និង៥៥នាទី ដោយមានរោគវិនិច្ឆ័យហត់ដង្ហក់។

លោក វេជ្ជបណ្ឌិត បានបន្តថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២១វេលាម៉ោង៦និង៣០នាទីដោយជំងឺកូវីដ១៩ ដែលខូចតម្រង់នោមនិងរលាកសួតធ្ងន់ធ្ងរ។

គិតត្រឹមព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២១នេះកម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១០៣នាក់ ដោយមិនរាប់បញ្ចូលករណីបុរសអាយុ២៨ឆ្នាំស្លាប់នៅខេត្តកំពង់ចាមទេ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២១នេះខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួ ន៩៤នាក់ជាសះស្បើយចំនួន៣៣នាក់ស្លាប់១នាក់និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១២ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម