កូវីដ-១៩
រំភើបជំនួស! លោកយាយឥណ្ឌាអាយុ ៩២ ឆ្នាំទៅហើយជាសះស្បើយពីកូវីដ ក្រោយប្រើពេលព្យាបាលតែ ១២ ថ្ងៃប៉ុណ្ណោះ
លោកយាយអាយុ ៩២ ឆ្នាំម្នាក់បានជាសះស្បើយពីកូវីដ ១៩ ត្រឹមរយៈពេលតែ ១២ ថ្ងៃប៉ុណ្ណោះ ដោយក្រុមគ្រូពេទ្យបានអះអាងថា ការគិតវិជ្ជមាននិងលំហាត់សួតទៀងទាត់ អាចធ្វើឲ្យគាត់ឆាប់ជាសះស្បើយឆាប់រហ័ស ខុសពីអ្នកជំងឺវ័យក្មេងផ្សេងទៀត។

លោកយាយ Sheila Devi ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Maharao Bhim Singh (MBS) កាលពីថ្ងៃទី ១៨ ខែ មេសា បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៧ ថ្ងៃរបស់គាត់ បង្កឲ្យមានចម្ងល់ពីមហាជន។
កូនប្រុសរបស់លោកយាយគឺបណ្ឌិត Arvind Saxena ដែលជាអ្នកប្រវត្តិវិទូម្នាក់ បានប្រាប់ថា ម្ដាយរបស់គាត់ត្រូវបានគេបំពាក់អុកស៊ីសែនតាំងថ្ងៃដំបូង។ ចំណែកស្ថានភាពគាត់មានភាពប្រសើរឡើងដោយនិយាយថា “ ម៉ាក់បានងូតទឹកហើយធ្វើសកម្មភាពធម្មតារាល់ថ្ងៃ ដោយខ្លួនឯង” ។
វេជ្ជបណ្ឌិតដែលកំពុងព្យាបាលលោកយាយដ៏ចំណាស់រូបនេះបានប្រាប់ថា អាកប្បកិរិយានិងថាមពលវិជ្ជមានរបស់លោកយាយ រួមទាំងភាពក្លាហានគឺជាហេតុផលតែមួយគត់នៅពីក្រោយការជាសះស្បើយយ៉ាងឆាប់រហ័ស ។

វេជ្ជបណ្ឌិត C P Meena អ្នកទទួលបន្ទុកផ្នែកជំងឺកូវីដធ្ងន់ធ្ងរ នៅមន្ទីរពេទ្យបានកំណត់ពីហានិភ័យរបស់មនុស្សវ័យចំណាស់ដែលរងផលប៉ះពាល់។ ស្ថិតក្នុងវ័យចំណាស់សួតរងទុក្ខយ៉ាងធ្ងន់ធ្ងរ ហើយសមត្ថភាពរបស់សារពាង្គកាយមួយដើម្បីទប់ទល់នឹងការឆ្លងជាក់លាក់របស់អ្នកជំងឺក៏ថយចុះ ដែលធ្វើឲ្យការជាសះស្បើយពិតជាពិបាកបំផុត។

លោកស្រីបានបន្ថែមថា” ក្រៅពីថ្នាំពេទ្យនិងការសម្រាកព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា ឥរិយាបថវិជ្ជមាននិងថាមពលចិត្តគំនិត គឺជាហេតុផលតែមួយគត់ដែលធ្វើឲ្យលោកយាយមានសុខភាពល្អឡើងវិញ។ ប្រសិនបើអ្នកជំងឺមានការគិតវិជ្ជមាន និងសកម្មក្នុងការធ្វើលំហាត់ប្រាណសួត ដោយប្រើឧបករណ៍វាស់វែងទៀងទាត់ នោះគ្រប់អ្នកជំងឺប្រាកដជាកម្ចាត់កូវីដ ១៩ បានដោយជោគជ័យ ហើយលោកយាយ Sheila Devi ធ្វើអ្វីៗទាំងអស់នេះយ៉ាងសកម្ម ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖shethepeople
ចុចអាន៖ពិភពលោកមានសង្ឃឹមហើយ!ថ្នាំលេបប្រឆាំងកូវីដអាចមានប្រើប្រាស់នៅមុនដំណាច់ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


