កូវីដ-១៩
កម្លាំងចម្រុះចុះល្បាតក្នុងភូមិសាស្ត្រ ក្រោយយឿត្រីច្បារអំពៅ ផ្ទុះជំងឺកូវីដធ្ងន់ធ្ងរ
កម្លាំងចម្រុះរួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅបានចុះល្បាត ក្នុងភូមិសាស្ត្រក្រោយយឿត្រីច្បារអំពៅ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ធ្ងន់ធ្ងរពេក។
តាមសេចក្តីរាយការណ៍ពីលោក ជូ វ៉ាន់នី ជំនួយការសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៤ ខែឧសភានេះ កម្លាំងចម្រុះដែលមានសមាសភាពដូចខាងរៀបរាប់ខាងលើបានចុះល្បាតក្នុងភូមិសាស្ត្រក្រោយយឿតត្រីច្បារអំពៅ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយក្នុងបំណង គឺសុំកុំឲ្យជួបជុំប្រមូលផ្តុំគ្នាពិសេសត្រូវចេះសំអាតខ្លួនហើយពាក់ម៉ាស់ជាប្រចាំ។ លោក ជូ វ៉ាន់នី បានបន្តថា មកដល់ថ្ងៃនេះ វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៤ខែឧសភានេះ គឺនៅមានអ្នកមានវិជ្ជមានកូវីដ១៩ចំនួន៤១នាក់ មិនទាន់ដឹកយកទៅព្យាបាល។ ដូច្នេះកំណើននៃអ្នកឆ្លងនៅមានជាបន្តបន្ទាប់ហើយបើពួកគាត់នៅតែពពាក់ពពូនរាល់ថ្ងៃនេះ គឺការឆ្លងរាលដាលនៅតែមានគួរឲ្យបារម្ភ។



លោក ជូ វ៉ាន់នី បានបញ្ជាក់ថា គ្រាន់តែនៅភូមិសាស្ត្រក្រោយយឿត្រីច្បារអំពៅ ដែលជាតំបន់មិនរៀបរយមួយកន្លែងសោះមានអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់ទៅ៩៩នាក់ទៅហើយ។ ដូច្នេះសូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតទើបអាចទប់ស្កាត់ជំងឺដ៏សាហាវនេះបាន៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា



