Connect with us

កូវីដ-១៩

សម្រុក​ចាក់វ៉ាក់សាំង ០៤ ថ្ងៃ​នៅ​​តំបន់ក្រហម បាន​ជាង ១៤ ម៉ឺន​នាក់

បានផុស

នៅ

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់ក្រហមក្នុង​​​រយះពេល ០៤ ថ្ងៃនេះ មាន​ពលរដ្ឋ​ជាង ១៤ ម៉ឺននាក់ បាន​ទទួលការ​ចាក់​វ៉ាក់សាំង​រួច​នៅ​​ដូស​ទី​មួយ​។

ដើម្បី​​បន្សាំតំបន់មាន​ហានិភ័យ​ខ្ពស់ ក្រសួង​ការពារជាតិ​បាន​បើក​យុទ្ធនាការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​​ធំ​​ក្នុង​​មូលដ្ឋាន​ខណ្ឌ​​ចំនួន ៤ ដែល​មាន​ការរីករាលដាល​​កូវីដធ្ងន់ធ្ងរ​ ក្នុងនោះ​មាន​ខណ្ឌដង្កោ ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​កំបូល ពី​ថ្ងៃទី ០១ ខែ​ឧសភា ក្នុងផែនការ​ផ្តល់ការ​ការពារ​ពលរដ្ឋ​ជាង​​ ៥០ ម៉ឺននាក់ រស់នៅតំបន់ក្រហម។

​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំងពី​ថ្ងៃ​ទី១ ដល់​ថ្ងៃទី ០៤ ឧសភា ពលរដ្ឋ​ចំនួន ១៤៧ ២១៨ នាក់ ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​​ដូស​ទី​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ០៥ ខែឧសភានេះ ក៏បានដាក់​បទ​បញ្ជាទៅអង្គភាពកងទ័ពនិង​ក្រុមការងារចាក់វ៉ាក់សាំងដល់​ពលរដ្ឋ​រស់នៅតំបន់ក្រហម​ឲ្យ​បាន ៥២ ម៉ឺននាក់ឬលើសពីនេះ។

សម្តេចនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋជាង៥២ ម៉ឺននាក់នៅតំបន់ក្រហម នឹងមិនខ្វះនោះទេ ពីព្រោះនៅថ្ងៃទី១១ ខែឧសភា ខាងមុខ វ៉ាក់សាំងនឹងមកដល់៥០ ម៉ឺនដូស ហើយថ្ងៃទី១៥ និងមកដល់៥០ ដូសទៀត ដូច្នេះ​នឹងមានវ៉ាក់សាំង១ លានដូសបន្ថែមទៀត។ 

សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ថា ក្រុមអង្គភាពចាក់វ៉ាកសាំងត្រូវចាក់ប្រជាពលរដ្ឋឱ្យអស់នៅតំបន់ក្រហម មិនត្រឹមតែ៥២ ម៉ឺនាក់នោះទេទោះបីលើសពីនេះ ដល់ ៦០ ម៉ឺនក៏រាជរដ្ឋាភិបាលមានសមត្ថភាពចាក់ដែរសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម