កូវីដ-១៩
លោក ហុក គឹមចេង បញ្ជាក់លំអិតករណីស្លាប់៣នាក់ ដោយសារជំងឺកូវីដ១៩
លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលមានប្រសាសន៍នៅរសៀលថ្ងៃទី៥ឧសភានេះថា អ្នកជំងឺ៣នាក់ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ មានជនជាតិខ្មែរចំនួន២នាក់ និងជនជាតិវៀតណាមចំនួន១នាក់ ដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ។
លោកបានបន្តថា អ្នកស្លាប់ទាំង៣នាក់នោះ ទី១.បុរសជនជាតិខ្មែរ អាយុ៦១ឆ្នាំ, ទី២.ស្ត្រីជនជាតិវៀតណាម អាយុ៧៤ឆ្នាំ និងទី៣.ស្ត្រីជនជាតិខ្មែរ អាយុ៦៤ឆ្នាំ ដែលអ្នកទាំង៣រស់នៅរាជធានីភ្នំពេញហើយ មានរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរដូចគ្នាៗ។ លោកបានបន្តទៀតថា អ្នកស្លាប់ទាំង៣នាក់ ស្លាប់នៅមន្ទីរពេទ្យ៣ផ្សេងៗគ្នា គឺនៅមន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងនៅមណ្ឌលសុខភាពចាក់អង្រែ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ចំនួន១១០នាក់ក្ នុងចំណោមអ្នកឆ្លងសរុបចំនួន១៦៩៧១នាក់ និងជាសះស្បើយចំនួន៦០១៩នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ត្រៀមមណ្ឌលធ្វើចត្តាឡីស័កកម្រិត១ និងកម្រិត២បន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



