កូវីដ-១៩
ហេតុអ្វីមន្ត្រីថាការបិទខ្ទប់ជោគជ័យ ទន្ទឹមពេលចំនួនឆ្លងកូវីដកើនឡើង?
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញថា ការបិទខ្ទប់រាជធានីកន្លងទៅនេះទទួលបានផ្លែផ្កាជោគជ័យ បើទោះជាឃើញចំនួនឆ្លងកូវីដ-១៩កើនឡើងមែនពិត ដោយសារក្រុមការងារបានគ្រប់គ្រង និងទប់ស្កាត់មិនឱ្យមានការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ចេញពីតំបន់ហានិភ័យខ្ពស់។

ការបកស្រាយនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍បកស្រាយថា ការបិទខ្ទប់រាជធានី១៤ថ្ងៃ ធ្វើឱ្យទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៤នៅរាជធានី ព្រមទាំងអាជ្ញាធរអាចកំណត់ និងគ្រប់គ្រងបាននូវតំបន់ ក្រហមដែលមានការឆ្លងធ្ងន់ធ្ងរ លឿងទុំមានការធ្លងខ្ពស់ និងលឿងមានលក្ខណៈឆ្លងស្រាល។

លោក មានប្រសាសន៍បន្ថែមថា៖ “៧ថ្ងៃក្រោយនៃការបិទខ្ទប់នេះ ក៏មានសារៈសំខាន់ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈដែរ ព្រោះអាជ្ញធរបានបង្រួមតំបន់ក្រហមឱ្យកាន់តែតូច ដែលកាលដើមឡើងមាន៣សង្កាត់នៃខណ្ឌមានជ័យ មកនៅតែប៉ុន្មានភូមិប៉ុណ្ណោះ ហើយប៉ុន្មានភូមិទាំងនោះ គឺផ្នែកខ្លះនៃភូមិរបស់សង្កាត់ស្ទឹមមានជ័យ៣ ស្ទឹងមានជ័យ២ ស្ទឹងមានជ័យ១ និងប៉ុន្មានភូមិផ្សេងទៀតទៅប្រែពីតំបន់ក្រហមទៅជាតំបន់លឿងទុំ”។
លោក នួន ផារ័ត្ន លើកឡើងថា អាជ្ញាធរ និងមន្ត្រីជំនាញ បានធ្វើការយ៉ាងហ្មត់ចត់ និងបានឆ្កៀលចេញនៅតំបន់ដែលមិនពាក់ព័ន្ធ ព្រោះនៅតំបន់ក្រហម ក៏មានតំបន់ខ្លះមិនពាក់ព័ន្ធដែរ ដើម្បីបង្រួមបញ្ហាឱ្យចំចំណុច និងផលប៉ះពាល់នៃការបិទខ្ទប់នេះ ឱ្យកាន់តែរួមតូច។

លោក មានប្រសាន៍ដោយចោទជាសំណួរថា៖ “តួលេខចំនួនឆ្លងនៅតែមានកម្រិតខ្ពស់ ហេតុអ្វីយើងនៅតែបន្តដកតំបន់ក្រហម និងតំបន់លឿងទុំឱ្យកាន់តែរួមតូច និងពង្រីកតំបន់លឿងឱ្យកាន់តែច្រើន?”។
លោក នួន ផារ័ត្ន បញ្ជាក់ថា តួលេខជាបញ្ហាមួយ តែការឆ្លងជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញនេះ មិនមានការឆ្លងរីករាលដាលទេ ហើយក៏មិនមានការកើនឡើងដែរ។
លោក បង្ហាញទៀតថា៖ “អ្នកដែលទើបរកឃើញមានវិជ្ជមាន ក៏មិនប្រាកដថា ពួកគាត់ទើបតែឆ្លងដែរ។ អ៊ីចឹងអ្វីដែលសំខាន់ គឺយើងបានរកឃើញប្រភពបញ្ហា ទីតាំងដែលមានអ្នកផ្ទុកមេរោគកូវីដ-១៩ ច្រើននៅតំបន់ណា”។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ លើកឡើងថា បើមើលតួលេខពីម្សិលមិញ និងម្សិលម៉្ងៃ ក្នុងចំណោមតួលេខអ្នកឆ្លងមេរោគកូវីដ-១៩ ពី៥០០ជាង ទៅជិត៦០០នាក់នោះ ចំនួនអ្នកមានចំនួន៩០ភាគរយជាងស្ថិតនៅតំបន់ក្រហម និងតំបន់លឿងទុំដែលរដ្ឋបាលរាជធានីបានកំណត់ ហើយមានតែតិចជាង១០ភាគរយដែលកើតនៅតំបន់លឿង ហើយអាចគ្រប់គ្រងបាន។
លោក កើត ឆែ បញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីបានធ្វើការដោយយកចិត្តទុកដាក់ដើម្បីកំណត់ផែនទីភូមិសាស្ត្រ ដែលបង្រួមបញ្ហានេះឱ្យកាន់តែរួមតូចទៅរកការបញ្ចប់នាពេលដ៏ខ្លីខាងមុខ។ ចំពោះនៅតំបន់ក្រហម នៅតែបន្តវិធានការ និងអនុវត្តឱ្យកាន់តែតឹងរឹងជាងការអនុវត្តនូវវិធានការមុនៗ ដោយសារឈានទៅរកការកាត់ផ្ដាច់ទាំងស្រុងនូវឫសគល់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ”។

គួរបញ្ជាក់ថា ថ្ងៃទី៥ ខែឧសភា ម្សិលមិញ សាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៩៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ ចំណែកម្សិលម៉្ងៃថ្ងៃទី៤ ខែឧសភា រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៦១៣នាក់ រីឯថ្ងៃទី៣ ខែឧសភា រកឃើញ ៥២៤នាក់៕
អត្ថបទ៖ ច័ន្ទវីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


