កូវីដ-១៩
អ្នកចូលចិត្តទិញទំនិញអនឡាញសូមប្រយ័ត្ន ករណីអ្នកលក់ឬអ្នកដឹកមានកូវីដ ១៩
កាលៈទេសៈដែលរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ មានពលរដ្ឋមួយចំនួនបានងាកទៅប្រើប្រាស់សេវាអនឡាញ ដើម្បីបញ្ជាទិញទំនិញជាពិសេសលើគ្រឿងឧបភោគបរិភោគ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះមានអ្នកលក់ទំនិញ ឬអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ បានឆ្លងជំងឺកូវីដ១៩កើតមានជាហូហែរ។

លោកថ្លែងដោយក្រើនរំលឹកថា ប្រជាពលរដ្ឋដែលប្រើប្រាស់សេវាអនឡាញត្រូវថ្លឹងថ្លែងលើប្រភេទទំនិញណាដែលមានហានិភ័យ នាំការឆ្លងរាលដាលជំងឺកូវីដ១៩។ លោកបានលើកឡើងករណីទំនិញដូចជាគ្រឿងឧបភោគបរិភោគជាពិសេស ព្រោះក្នុងករណីអ្នកលក់ ឬអ្នកដឹកមានផ្ទុកជំងឺកូវីដ ហានិភ័យនៃការឆ្លងមានកម្រិតខ្ពស់។
“ដូចប្រភេទបន្លែឆៅ ដែលពលរដ្ឋនិយមទទួលទានជាអន្លក់ បើអ្នកលក់មានកូវីដ ហើយយើងទិញមកទទួលទានលាងសម្អាតមិនបានល្អ វាងាយបង្កការឆ្លងមេរោគ។ តើបើប្រភេទអាហារដែលអាចកម្ដៅបាន ឬលាងសម្អាតបានល្អអាចបង្ការហានិភ័យនៃការឆ្លងទាប”។
ទាក់ទងការបើកផ្សារឡើងវិញ លោកអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថាថា ស្ថានភាពពេលនេះអាជ្ញាធរមិនទាន់អនុញ្ញាតិឲ្យបើកដំណើរការឡើងវិញបានទេ ដោយសាររាជធានីភ្នំពេញនៅតែជាតំបន់ផុយស្រួយនៃការឆ្លងរាលដាល ហើយផ្សារជាកន្លែងងាយប្រឈមនិងពិបាកគ្រប់គ្រង៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


