កូវីដ-១៩
ក្រោយរកឃើញជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា វៀតណាម បន្ថែមរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកចូលមកប្រទេសខ្លួន
អាជ្ញាធរ វៀតណាម បាននិយាយកាលពីថ្ងៃពុធថា ប្រទេសវៀតណាម បានពង្រីកពេលកំណត់ការធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលចូលមកប្រទេសនេះ ដល់ទៅ ៣ សប្តាហ៍ បន្ទាប់ពីការផ្ទុះឆ្លង ជំងឺកូវីដ ១៩ ក្នុងសហគមន៍កាលពីថ្មីៗនេះ រួមជាមួយការរកឃើញ ករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី របស់ឥណ្ឌាផងដែរ ។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានរក្សាចំនួនករណីឆ្លងទាបបំផុត ដោយមានត្រឹមតែជាង ៣,០០០ ករណី និងមានមនុស្សស្លាប់ចំនួន ៣៥ នាក់ប៉ុណ្ណោះ ដោយសារវិធានការតឹងរ៉ឹង និងការតាមដានទំនាក់ទំនងទ្រង់ទ្រាយធំ ។
ប៉ុន្តែប្រទេសវៀតណាម បានរាយការណ៍ពីការផ្ទុះឡើង នូវករណីឆ្លងក្នុងសហគមន៍លើកដំបូងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រួមជាមួយការឆ្លងជាចង្កោម បានលេចឡើងសាជាថ្មី ។

ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បាននិយាយថា “ក្រសួងសុខាភិបាល បានសម្រេចបន្ថែមរយៈពេល ធ្វើចត្តាឡីស័កសម្រាប់មនុស្ស ដែលបានធ្វើទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺកូវីដ ១៩ និងប្រជាជនដែលបានចូលប្រទេសវៀតណាម រហូតដល់ ២១ ថ្ងៃ” ។
ការប្រកាសនេះ ធ្វើឡើង បន្ទាប់ពីមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យល្បីៗរបស់ប្រទេស សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ ១៩ ជាច្រើនត្រូវបានបិទទ្វារកាលពីថ្ងៃពុធ បន្ទាប់ពីគ្រូពេទ្យម្នាក់ បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ ។

ក្រោយមក មនុស្ស ១៤ នាក់ទៀត នៅមន្ទីរពេទ្យជាតិសម្រាប់ជំងឺឆ្លង ក្នុងទីក្រុងហាណូយ ក៏ត្រូវបានរកឃើញឆ្លងផងដែរ ខណៈអ្នកជាប់ពាក់ព័ន្ធប្រមាណ ៨០០ នាក់រួមមាន បុគ្គលិកពេទ្យ អ្នកជំងឺ និងអ្នកដែលបានទៅសួរសុខទុក្ខ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ក្នុងមន្ទីរពេទ្យនោះ រយៈពេល ២ សប្ដាហ៍ផងដែរ ។
គួរបញ្ជាក់ថា ការផ្ទុះក្នុងសហគមន៍ចុងក្រោយបង្អស់ ដែលស្ថិតនៅភាគខាងជើង នៃទីក្រុង Hai Duong ត្រូវបានគ្រប់គ្រងដោយជោគជ័យ កាលពីខែមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ មកកៀកហើយ! ទីបំផុត វីរុសកូវីដបំប្លែងខ្លួនឥណ្ឌា ចូលដល់ វៀតណាម
ចុចអាន ៖ វិធានការកូវីដថ្មី! វៀតណាម គ្រោងឲ្យជនបរទេសពាក់ “ខ្សែជើងអេឡិចត្រូនិច” ដើម្បីតាមដាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
លោកស្រី ធី សុវណ្ណថា ប្ដេជ្ញាប្រឹងប្រែងចូលរួមបម្រើប្រជាជន ក្រោយទទួលបានការតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ
-
កីឡា៣ ថ្ងៃ មុន
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល
-
កីឡា៤ ថ្ងៃ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម