Connect with us

កូវីដ-១៩

យក​វិទ្យាល័យ​ហ៊ុនសែន​ថ្នល់ទទឹង​មួយទៀត​ធ្វើជា​មណ្ឌល​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​​

បានផុស

នៅ

អាជ្ញាធរ​ខេត្តកណ្តាល​បាន​សម្រេចយក​វិទ្យាល័យ​ហ៊ុនសែន​ថ្នល់ទទឹង​មួយទៀត​ ដែល​មានទី​តាំង​ស្ថិតនៅ​ស្រុក​អង្គស្នួល​ ធ្វើជា​មណ្ឌល​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​កម្រិត​បឋម​ បណ្ដោះអាសន្ន​ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ស្រុក​នេះ ​មានការកើន​ឡើងជា​បន្តបន្ទាប់​។​

លោក នៃ ចារី អភិបាលរង​ខេត្តកណ្ដាល​​ដែល​បាន​ចុះ​ពិនិត្យ វិទ្យាល័យហ៊ុនសែន ថ្នល់ទទឹង​នៅ​រសៀល​ថ្ងៃទី​៦ ខែ​ឧសភា នេះបាន​ឲ្យ​ដឹងថា ​មណ្ឌល​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​កម្រិត​បឋម បណ្ដោះ​អាសន្ន នៅក្នុង​វិទ្យាល័យ ហ៊ុនសែន ថ្នល់ទទឹង ក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាល​នេះ​មាន​អ្នក​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ សុ​ប​ចំនួន៦២​នាក់ ស្រី​៤៨​នាក់​។​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈនៅ​ទូទាំង​ស្រុក​អង្គស្នួល ​មាន​អ្នក​វិជ្ជា​មាន​ជំងឺ​កូ​វី​-១៩ ចំនួន​៥៥៣​នាក់​ហើយ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​បាន​ចំនួន​៦​នាក់​ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​រកឃើញ​ករ​ណី​វិជ្ជមាន​កូ​វីដ១៩​កើន​ឡើងជា​បន្តបន្ទាប់​រាល់ថ្ងៃ​​អាជ្ញាធរ​ខេត្តកណ្តាល​បាន​សម្រេច​យក​សាលា​បឋមសិក្សា កុយតិ​ប និង​សាលា​អនុវិទ្យាល័យ បែក​ចាន បន្ថែមទៀតដើម្បី​ត្រៀម​សម្រាប់​ព្យាបាល​អ្នក​ដែល​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ស្រុក​អង្គស្នួល​ដែលមាន​មាន​អ្នក​ជំងឺ​សុ​ប​ចំនួន១៥០​នាក់ ។​

បើតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ថ្ងៃទី​០៤​ ខែឧសភា​នេះ ​ខេត្តកណ្តាល​មានអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​១៣៨៧​នាក់ ​អ្នក​ឆ្លង​ថ្មី​១៧៥​នាក់​អ្នកជា​សះស្បើយ​ចំនួន​៤៨៩​នាក់​និង​អ្នក​កំពុង​សម្រាក​ពេទ្យ​ចំនួន​៨៩៨​នាក់​។​

លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​បានឱ្យដឹងថា​ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​-១៩​នៅ​ស្រុក​អង្គ​ស្នួល បាន​កើនឡើង​បន្តបន្ទាប់​នេះ​ក្រោយពី​រកឃើញ​ករណី​ចម្លង​ទៅលើ​កម្មករនិយោជិត​នៅក្នុង​រោងចក្រ​ចំនួន​ពីរលើក​ដំបូង ​គឺ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្តារ​ម៉ា​ស្ទ័​រ អេ​ន​ហ្វ្រែ​ង ស្ថិតក្នុង​ឃុំ​ពើក និង​រោងចក្រ​កាត់ដេរ​សម្លៀក បំពាក់ បូ​វ​ឃើ​រ ស្ថិតក្នុង​ឃុំ​បែក​ចាន ក្នុងចំណោម​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​និង​ស្បែង​ជើងដែលមាន​មូលដ្ឋាន​នៅក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាលចំនួន​១១៦​រោងចក្រ ​និង​មាន​កម្មករ​-​កម្មការិនី​ធ្វើការ​ជាង​៦​ម៉ឺន​នាក់​។​

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ ​ខេត្តកណ្តាល​មាន​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ចំនួន​៣ទីតាំង​រួមមាន​មន្ទីរពេទ្យ​បង្អែ​ក្រុង​តាខ្មៅ មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ស្រុក​កោះធំ​ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នៅ​ស្រុក​អង្គស្នួល​។ ​ក្រៅពីនេះ​រដ្ឋបាលខេត្ត​កំពុង​រៀបចំ​វិទ្យាល័យ​ចំនួន​២​ទៀត​រួមមាន​វិទ្យាល័យ​ហ៊ុនសែន​ កំពង់​កន្ទួត ស្រុក​កណ្តាល​ស្ទឹង​ និង​វិទ្យាល័យ​វឌ្ឍណៈ​ឈូង​លាភ​នៅ​ក្រុង​តាខ្មៅ​ធ្វើជាទី​តាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។​

គិត​មកដល់​បច្ចុប្បន្ន មាន​ភូមិ​ចំនួន​៨​ហើយ នៃ​ស្រុក​អង្គស្នួលដែល​ត្រូវបាន​រដ្ឋបាល​ខេត្តកណ្ដាល ដាក់​ប​ម្រាម​គោចរ គិត​ចាប់​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ ក្នុងនោះ​ភូមិ​ចំនួន​៤ នៃ​ឃុំ​បែក​ចាន​មានដូចជា​៖ ភូមិ​អណ្ដូង ភូមិ​ស្វាយជ្រុំ ភូមិ​ពងទឹក និង​ភូមិ​ត្នោត​ម្ដើ​ម ត្រូវបាន​ដាក់​ជា​តំបន់​ក្រហម ខណៈ​ភូមិ​ចំនួន​៣​ទៀត នៃ​ឃុំ​ដដែល​នេះ គឺ​ភូមិ​ចក ភូមិ​ព្រៃ​បឹង និង​ភូមិក​ម្ពោ​ត​ស្បូវ​ត្រូវបាន​ដាក់​ជា​តំបន់​លឿងទុំ និង​ភូមិ​ព្រៃ​ពពេល នៃ​ឃុំ​ពើក​ ត្រូវបាន​ដាក់​ជា​តំបន់​លឿង​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម