កូវីដ-១៩
ហានិភ័យណាស់ ! អ្នកស្លាប់ ២ នាក់ដោយកូវីដនៅកំពង់ស្ពឺ មានម្នាក់សាច់ញាតិដឹកសពពីភ្នំពេញ ដល់កំពង់ស្ពឺ និង ម្នាក់ទៀតស្លាប់នៅផ្ទះតែម្ដង
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភានេះថា មានបុរសជនជាតិខ្មែរចំនួន២នាក់បានស្លាប់បាត់បង់ជីវិតនៅតាមផ្ទះ កាលពីថ្ងៃទី៧ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិតបានបន្តថា អ្នកស្លាប់ទាំង២នាក់នេះទី១មានឈ្មោះ ជា ចំរុង ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅផ្ទះលេខ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យនៅស្រុកកំណើត ដែលស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា បើតាមក្រុមគ្រួសារសពបានប្រាប់ថា មុននឹងស្លាប់ក្រុមគ្រួសារបានជូនអ្នកជំងឺទៅរកពេទ្យព្យាបាលនៅភ្នំពេញដែរ តែពេទ្យមិនទទួលក៏ត្រឡប់មកផ្ទះវិញហើយអ្នកជំងឺក៏បានស្លាប់នៅផ្ទះរួចហើយបានដឹកសពមកធ្វើបុណ្យនៅស្រុកកំណើតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចតែម្តងទៅ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ក្រោយពីទទួលបានដំណឹងភ្លាមលោកបានឲ្យមន្ត្រីជំនាញចុះទៅយកសំណាកតាមរយៈការធ្វើតេស្តរហ័សទៅលើសាកសពនោះហើយក៏បានរកឃើញមានវិជ្ជមានកូវីដ១៩។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា អ្នកស្លាប់ទី២មានឈ្មោះ ម៉ក់ នាង ភេទប្រុសមានអាយុ៤០ឆ្នាំរស់នៅរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ បានស្លាប់នៅផ្ទះដែរ ហើយមន្ត្រីជំនាញបានចុះទៅយកសំណាកតាមរយៈការធ្វើតេស្តរហ័សរកកូវីដ១៩ ជាលទ្ធផលមានវិជ្ជមានកូវីដ១៩ដូចគ្នា។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា បន្ទាប់ពីដឹងថា សពមានឆ្លងជំងឺកូវីដ១៩នោះមន្ត្រីជំនាញបានធ្វើការវេចខ្ចប់សាកសពអ្នកស្លាប់ទាំងពីរដូចជាការលើកដាក់សពដាក់ឡានទៅតាមបច្ចេកទេសតាំងពីនៅផ្ទះរហូតដល់កន្លែងបូជាដោយឲ្យក្រុមគ្រួសារសពមានពាក់អាវពេទ្យការពារត្រឹមត្រូវ។
លោក វេជ្ជបណ្ឌិត អោ វណ្ណថេន បានបន្តទៀតថា ក្រុមគ្រូពេទ្យបានតម្រូវឲ្យក្រុមគ្រួសារសពទាំងពីរដែលមានការពាក់ព័ន្ធសរុបចំនួន១៥នាក់ ក្នុងនោះសពឈ្មោះ ម៉ក់នាង មានអ្នកពាក់ព័ន្ធចំនួន២នាក់និងសពឈ្មោះ ជា ចំរុង មានអ្នកពាក់ព័ន្ធចំនួន១៣នាក់ទៅធ្វើតេស្តរកកូវីដ១៩និងបញ្ជូនធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កដោយមិនអនុញ្ញាតឲ្យនៅផ្ទះទេ។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន បានឲ្យដឹងទៀតថាគិតត្រឹមថ្ងៃទី៧ខែឧសភាឆ្នាំ២០២១ខេត្តកំពង់ស្ពឺមានអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន៥នាក់ក្នុងចំណោមអ្នកជំងឺសរុបចំនួន១១៥នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


