កូវីដ-១៩
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់ទូរកាំរស្មី (UV) សម្លាប់មេរោគ ព្រមទាំងផ្តល់បន្លែដល់អាវុធហត្ថខណ្ឌទាំង១៤
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុម ការងារ ប្រគល់ទូរកាំរស្មីពណ៌ស្វាយ អ៊ុលត្រាវីយូលែត (UV) សម្លាប់មេរោគ ដល់បណ្តាមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី០៧ ឧសភា ឆ្នាំ២០២១ដើម្បីយកទៅប្រើប្រាស់បន្ថែមពីលើការប្រើប្រាស់ទឹកថ្នាំនិងអាល់កុលសម្លាប់មេរោគ លើសម្ភារៈ បរិក្ខា ឯកសារ ឬ គ្រឿងឧបភោគបរិភោគ ម្ហូបម្ហារ បន្លែត្រីសាច់ មុននាំចូលក្នុងអង្គភាពនីមួយៗ ដើម្បីឲ្យរឹតតែសុវត្ថិភាព។

ព្រមជាមួយគ្នានោះ ផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលែក ផ្លែត្រឡាច និងផ្លែល្ពៅ ដែលជាអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់តាមរយៈក្រុមការងារ មកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តទៅឲ្យមូលដ្ឋានកងរាជ អាវុធហត្ថខណ្ឌទាំង១៤ យកទៅច្នៃជាម្ហូបម្ហារ បន្ថែម ដល់នាយទាហាន នាយទានហានរង និងពលទាហាន ក្រោមឱវាទរៀងៗខ្លួនក្នុងជីវភាពប្រចាំថ្ងៃ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


