Connect with us

កូវីដ-១៩

អាជ្ញាធរ​ខេត្តបាត់ដំបងប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦នាក់

បានផុស

នៅ

នៅថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្ដីប្រកាសរកឃើញ​ករណី​ឆ្លងជំងឺកូវីដ-១៩ ថ្នីចំនួន៦នាក់មន្ថែមទៀត ដែល​៥នាក់ជាពលករវិលត្រឡប់មកពីប្រទេសថៃ និងម្នាក់​ទៀតជាជនជាតិបរទេសធ្វើដំណើរមកពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៦នាក់ ក្នុងនោះជាពលករមកពីប្រទេស​ថៃ​ចំនួន៥នាក់ និងជនជាតិបរទេសម្នាក់។

អ្នកជំងឺកូវីដខាកលើ បានយកសំណាកទៅវិភាគ ទទួលបាលលទ្ធផលនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២១ ឃើញថា មានជំងឺកូវីដ-១៩ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ត​បាត់​ដំបង។

គួររំលឹកថា គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវី-១៩ ចំនួន៤៨​នាក់ ព្យាបាលជាសះស្បើយចំនួន២៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៩នាក់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម