កូវីដ-១៩
ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនជូនវត្តទាំង២៤ក្នុងស្រុកចំនួន៨នៃខេត្តកំពង់ឆ្នាំង
ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតឲ្យក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំ មានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ យកទៅប្រគេនបណ្តាវត្តចំនួន២៤ ក្នុងស្រុកចំនួន៨ នៃខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ និងទី៩ ខែឧសភា ឆ្នាំ២០២១នេះ។

លោក ជិន ប៊ុនធឿន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការរីករាលដាលដោយសារជម្ងឺកូវីដ-១៩ជាសាកលនាពេលនេះ។ ព្រោះក្នុងដំណាក់កាលនេះព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃដូចពេលមុនបានដែរ ទើបឯកឧត្តម និងលោកជំទាវបានគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។

ម្យ៉ាងវិញទៀត លោកបានបន្ថែមថា ដើម្បីផ្តាច់ឬសគល់នៃការចម្លងនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល របស់រាជរដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង ។
ក្នុងឱកាសនោះដែរ លោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយកញ្ចប់ ក្នុងនោះមានដូចជា៖
១-ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម
២-ជែលលាង ០១ កំប៉ុង
៣-ខោអាវ ០១ សម្រាប់
៤-ថ្នាំវីតាមីនសេ ០១ដប
៥-សាប៊ូ ០១ដុំតូច និងព្រះសង្ឃ សាមណេ ចំនួន៤៩០អង្គក៏ទទួលបាន ស្លាដក ០១ ក្នុងមួយអង្គផងដែរ ។
ហើយទេយ្យវត្ថុក្នុងវត្តនីមួយៗទទួលបានរួមមាន:
១-អង្ករចំនួន ០១តោន
២-ត្រីខ ១កេស មាន ១០០ កំប៉ុង
៣-មីចំនួន ១៨កេសតូច
៤- ទឹកផ្លែឈើគ្រប់មុខចំនួន ១០កេស
៥-ទឹកដោះគោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង
៦-កាហ្វេចំនួន ០៥កញ្ចប់ធំ មាន ២៥០កញ្ចប់
៧-តែចំនួន ០២គីឡូក្រាម
៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន ០៥យួរ មាន៣០ដប
១១-ទឹកស៊ីអ៊ីវចំនួន ០៥យួរ មាន៣០ដប
១២-ប៊ីចេងចំនួន ០១បេ(មាន២៥គីឡូក្រាម)
១៣-ម៉ាស់ ២០ប្រអប់
១៤-សាប៊ូ ៣០ដុំ
១៥-ថ្នាំពេទ្យ ១កេស មាន ៨០ប្រអប់
១៦-ថវិកា ២លានរៀល
ដោយក្នុងស្រុកនីមួយៗមានវត្តចំនួន៖
១-ស្រុកំពង់ត្រឡាចមានវត្តចំនួន ០៣
២-ស្រុករលាប្អៀរមានវត្តចំនួន ០៣
៣-សាមគ្គីមានជ័យមានវត្តចំនួន ០៣
៥-ស្រុកជល់គីរីមានវត្តចំនួន ០៣
៦-ស្រុកបរិបូរណ៍មានវត្តចំនួន ០៣
៧-ស្រុកកំពង់លែងមានវត្តចំនួន ០៣
៨-ស្រុកទឹកផុសមានវត្តចំនួន ០៣៕







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


