កូវីដ-១៩
ធ្ងន់ធ្ងរមិនធ្លាប់មាន! ២៤ម៉ោងចុងក្រោយ វៀតណាម រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតបំបែកកំណត់ត្រា
ករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ របស់ប្រទេសវៀតណាម បានកើនលើស១០០ករណីជាលើកដំបូងខណៈក្រសួងបានប្រកាសពីការឆ្លងក្នុងសហគមន៍ចំនួន៣១ករណីទៀត នៅរសៀលថ្ងៃចន្ទនេះ។

ជាមួយនឹងការឆ្លងចំនួន៧៨ករណីដែលត្រូវបានកត់ត្រានៅពេលព្រឹក ចំនួនសរុបក្នុងថ្ងៃនេះបានកើនឡើងដល់ ១០៩ករណី ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងនៅប្រទេសវៀតណាមកាលពីជាងមួយឆ្នាំមុន។
កាលពីថ្ងៃអាទិត្យ ការឆ្លងក្នុងសហគមន៍ចំនួន៩២ករណី ត្រូវបានកត់ត្រា។ កំណត់ត្រាចាស់គឺ ៨៤ករណីដែលត្រូវបានកត់ត្រាកាលពីថ្ងៃទី២៨មករា នៅពេលរលកទី៣បានផ្ទុះឡើងក្នុងខេត្ត Hai Duong ភាគខាងជើង។

ក្នុងចំណោមករណីថ្មីទាំងអស់ មាន២១ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុងហាណូយ, ៧ករណីនៅ Bac Giang និង១ករណីៗនៅ Hoa Binh, Da Nang និង Hai Duong។
គួរបញ្ជាក់ថា នៅទូទាំងប្រទេសវៀតណាម មានករណីឆ្លងសហគមន៍ចំនួន៤៤២ករណី នៅក្នុងទីក្រុងនិងខេត្តចំនួន២៦ ត្រូវបានកត់ត្រាចាប់តាំងពីចុងខែមុនមក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ Breaking News! ប្រទេសក្បែរខាងកម្ពុជាមួយទៀត រកឃើញករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនឥណ្ឌា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


