កូវីដ-១៩
អាជ្ញាធររាជធានីបើកកិច្ចប្រជុំកំណត់ទីតាំង នៃការបង្រួមតំបន់បិទខ្ទប់ ឲ្យមកនៅរួមតូច ដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ
ការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ជាចេតនាមួយដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវតែធ្វើដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ បានធ្វើដំណើរចេញ ចូល ទៅធ្វើការងារនិងប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតបានស្រួល ខណៈដែលអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទប់អស់ជាច្រើនសប្តាហ៍កន្លងមកនេះ ដើម្បីកាត់ផ្តាច់ឲ្យបានការរីករាលដាលជំងឺកូវីដ-១៩ ។

ដើម្បីឲ្យការងារនៃការបង្រួមតំបន់បិទខ្ទប់ ឲ្យនៅរួមតូចនេះមានប្រសិទ្ធភាព មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចសង្ឃឹមបានថា មិនមានហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩បន្តទៀត នៅរសៀលថ្ងៃទី១០ ខែឧសភានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានកោះអញ្ជើញអភិបាលខណ្ឌទាំង១៤ចូលប្រជុំតាមរយៈ video conference មួយ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឲ្យបានច្បាស់លាស់ មុននៃការសម្រេចដាក់ តំបន់ដែលត្រូវបង្រួមនេះឲ្យមានប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន នៅថ្ងៃ១២ ខែឧសភាខាងមុខនេះ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុត គឺមិនអនុញ្ញាតឲ្យមានករណីប្រជាពលរដ្ឋ នៅតំបន់លឿង ចូលទៅ តំបន់លឿងទុំ និងតំបន់ក្រម ជាដាច់ខាត ហើយកិច្ចប្រជុំនេះ យើងពិភាក្សាគ្នាដើម្បីកំណត់ទីតាំងតំបន់ប្រឈមនោះ មកនៅរួមតូច ដូច្នេះសុំអាជ្ញាធរយើងត្រូវសិក្សាកំណត់ឲ្យបានច្បាស់ មុននៃការកំណត់ពណ៌ តំបន់នីមួយៗឲ្យនៅរួមតូចនេះ នៅថ្ងៃ១២ ខែឧសភានេះ។

ក្នុងកិច្ចប្រជុំនោះ គ្រប់ខណ្ឌទាំង១៤បានឡើងរាយការណ៍ពីស្ថានភាពនៃការគ្រប់គ្រងកូវីដ-១៩នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយតំបន់ខ្លះដែលធ្លាប់ជាតំបន់ក្រហម និង តំបន់លឿងទុំ បានស្នើឲ្យប្រែក្លាយមកជាជាតំបន់លឿង ដោយតំបន់នោះ មិនមានការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត។ តំបន់ខ្លះទៀតសូមឲ្យនៅរក្សាតំបន់ក្រហមឬតំបន់លឿងទុំដដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងតំបន់មួយចំនួន មិនត្រូវបានបិទខ្ទប់ភូមិ សង្កាត់នោះទេ គឺគ្រាន់តែបិទខ្ទប់ផ្ទះដែលមានវិជ្ជមានកូវីដ-១៩តែប៉ុណ្ណោះ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


