កូវីដ-១៩
មនុស្ស២នាក់ទៀត ក្នុងគ្រួសារសពស្ត្រីលក់សាច់គោនៅផ្សារចាម តេស្តវិជ្ជមានកូវីដ១៩
មនុស្ស២នាក់បន្ថែមទៀត ដែលត្រូវជាក្រុមគ្រួសាររបស់សពស្ត្រីជនជាតិខ្មែរឥស្លាម ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅសង្កាត់ព្រែកប្រា។

យោងតាមសេចក្តីរាយការណ៍ពីលោក យូសុះ អាប់ឌុលឡោះ ចៅរងទី២សង្កាត់ព្រែកប្រាបានឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែឧសភា ម្សិលមិញនេះ រថយន្តរបស់គ្រូពេទ្យបានមកដឹកអ្នកជំងឺកូវីដ១៩ចំនួន២នាក់ ដែលជាក្រុមគ្រួសារផ្ទាល់របស់សពស្ត្រីឈ្មោះ ម៉ីត សៃម៉ាស់ អាយុ៥៣ឆ្នាំ មុខរបរលក់សាច់គោ នៅផ្សារចាម ស្ថិតក្នុងផ្ទះលេខ៥០៦ផ្លូវ៣៦៩ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានស្លាប់កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៧ ខែឧសភាកន្លងទៅ។ លោកចៅរងទី២បន្តថា មនុស្ស២នាក់ស្ថិតក្នុងសមាជិកសពស្ត្រីលក់សាច់គោនេះ គឺទី១ឈ្មោះ ម៉ាន សាត ភេទប្រុស អាយុ៥៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ សាត សហ្វីយះ ភេទស្រី អាយុ១៧ឆ្នាំ។



គួរបញ្ជាក់ថា បន្ទាប់ពីមានមនុស្សស្លាប់នៅក្នុងផ្ទះខាងលើហើយ ដែលជាអាជីវករលក់សាច់គោ ក្នុងផ្សារជនជាតិខ្មែរឥស្លាម កាលពីថ្ងៃទី៧ ខែឧសភារួចមក ត្រូវបានគ្រូពេទ្យបានពិនិត្យសំណាករបស់សពស្ត្រីឈ្មោះ ម៉ីត សៃម៉ាស់ រួចមកឃើញថា អ្នកពាក់ព័ន្ធក្នុងគ្រួសារសពចំនួន១៥ ក្នុងនោះមានស្រី៨នាក់។ ជាលទ្ធផលក្នុងពេលពិនិត្យសំណាកលើកទី១នាថ្ងៃទី៨ ខែឧសភា គឺបានរកឃើញមនុស្ស៥នាក់ ក្នុងនោះមានស្រី៣នាក់។ ហើយអ្នកវិជ្ជមានទាំង៣ ត្រូវបានដឹកយកទៅព្យាបាលជាបន្ទាន់។ លុះដល់យប់ថ្ងៃទី១០ ខែឧសភា ស្រាប់តែរកឃើញមនុស្ស២នាក់បន្ថែមទៀត ស្ថិតក្នុងគ្រួសារសពបានរកឃើញមានវិជ្ជមានកូវីដ១៩ បើសរុបទៅមានចំនួន៧នាក់ក្នុងចំណោម១៥នាក់៕
អត្ថបទ៖ នរា
សូមចុចអាន៖ កម្ពុជាដាក់យុទ្ធសាស្ត្រចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើបាន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


