កូវីដ-១៩
ពិសេសណាស់! អង់គ្លេសបង្ហាញថា ចាក់មួយដូសនៃវ៉ាក់សាំង AstraZeneca កាត់បន្ថយហានិភ័យស្លាប់ដោយកូវីដដល់ ៨០ ភាគរយ
សុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយកាលពីថ្ងៃចន្ទថា ទិន្នន័យពីការចាក់មួយដូសដំបូង នៃវ៉ាក់សាំង AstraZeneca បង្ហាញនូវលទ្ធផលដ៏អស្ចារ្យ ដោយកាត់បន្ថយហានិភ័យ នៃការស្លាប់ដោយសារជំងឺកូវីដ ១៩ រហូតដល់ទៅ ៨០ ភាគរយ ។

PHE បាននិយាយថា ការសិក្សានេះ គឺជាលើកដំបូង លើការការពារប្រឆាំងនឹងការស្លាប់ ពីការចាក់វ៉ាក់សាំង AstraZeneca ផ្អែកលើទិន្នន័យដែលបានកត់ត្រានៅទូទាំងពិភពលោក ។
ការសិក្សានេះ បានពិនិត្យលើករណីរោគសញ្ញាថ្មីៗនៃជំងឺកូវីដ ១៩ ចន្លោះខែធ្នូ និងមេសា និងទៅលើមនុស្សដែលបានស្លាប់ ក្នុងរយៈពេល ២៨ ថ្ងៃ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ក្រោយការចាក់វ៉ាក់សាំងហើយ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ អង់គ្លេស មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៤ លានករណី និងមានអ្នកស្លាប់ ១២៧,៦០៩ នាក់ ខណៈមានអ្នកជាសះស្បើយ ៤,២៥០,៦៩៩ នាក់ ក្រោយមានការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ចាក់ដូសដំបូងរបស់វ៉ាក់សាំង AstraZeneca និង Pfizer កាត់បន្ថយការចម្លងកូវីដដល់ទៅ ៥០ ភាគរយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


