កូវីដ-១៩
រដ្ឋមន្ត្រីសុខាភិបាលថាវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅគឺជាបទពិសោធន៍ដែលខេត្តនានាគួរយកទៅអនុវត្តតាម
រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ បានស្នើឱ្យអភិបាលរាជធានី-ខេត្តពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាត្បាតជំងឺកូវីដ១៩នៅមូលដ្ឋានរាជធានី-ខេត្ត។

លោក រដ្ឋមន្ត្រីថ្លែងថា “ការដាក់ចេញវិធានការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលគឺជាមេរៀនបទពិសោធន៍ ដែលគួរត្រូវបានដកស្រង់ដើម្បីប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង”។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏ស្នើឱ្យអភិបាលរាជធានី-ខេត្ត បន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ១៩ឱ្យកាន់តែស៊ីជម្រៅ ទៅដល់បុគ្គល គ្រួសារ និងសហគមន៍៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


