Connect with us

កូវីដ-១៩

ធ្ងន់ធ្ងរបំផុតថ្ងៃនេះ! រកឃើញការឆ្លងកូវីដជិត ១ម៉ឺនករណី​ នៅប្រទេស ថៃ

បានផុស

នៅ

នៅថ្ងៃចន្ទទី១៧ខែឧសភានេះ ប្រទេសថៃ បានរាយការណ៍នូវករណីឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតបំបែកកំណត់ត្រា ៩,៦៣៥ករណី ដោយក្នុងនោះរាប់បញ្ចូលទាំងអ្នកទោសចំនួន ៦,៨៥៣នាក់ផងដែរ ស្របពេលប្រទេសនេះ កំពុងប្រយុទ្ធតស៊ូជាមួយការឆ្លងរលកទី៣។

តួលេខថ្មីនេះ បាននាំឲ្យករណីជំងឺកូវីដ-១៩សរុបរបស់ប្រទេសថៃ កើនដល់ ១១១,០៨២ករណី។

ស្របពេលជាមួយគ្នានោះ ក៏មានអ្នកស្លាប់ថ្មីចំនួន២៥នាក់ផងដែរ ដោយធ្វើឲ្យអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩នៅថៃ កើនដល់៦១៤នាក់ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីឆ្នាំមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ថ្ងៃអាទិត្យនេះ ថៃ រកឃើញអ្នកឆ្លងកូវីដ ២,៣០២ ករណី និងស្លាប់ច្រើនជាងម្សិលមិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម