កូវីដ-១៩
ខេត្តកំពង់ស្ពឺរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៤នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២៤រូបបន្ថែមទៀត នៅថ្ងៃទី១៦ ខែឧសភា ដែលធ្វើឲ្យចំនួនអ្នកជំងឺកើនឡើងដល់ទៅ២៤៥នាក់។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងចំណោមអ្នករកឃើញថ្មីចំនួន២៤នាក់នេះក្នុងនោះមាន១៩នាក់ជាកម្មកររោងរួមមានចក្រវ៉ាសាន់ចំនួន១៧នាក់ និងរោងចក្រសាន់បេសចំនួន២នាក់ និងក្រៅពីនេះ ជាកូននិងសាច់ញាតិរបស់កម្មករទាំងនោះ។



នៅថ្ងៃទី១៦ឧសភានេះដែរ មានអ្នកជំងឺចំនួន១៣នាក់ បានជាសះស្បើយផងដែរ ដែលធ្វើឲ្យចំនួនអ្នកជាកើនឡើងដល់ចំនួន២៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២១៧នាក់និងស្លាប់ចំនួន៧នាក់ផងដែរ។


រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក។ ដោយសារស្ថានភាពជំងឺកូវីដ ចេះតែបន្តកើនឡើងនោះរដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចយកអនុវិទ្យាល័យឡុងស៊ាងមួយកន្លែងទៀត ដែលមានទីតាំងស្ថិតនៅស្រុកភ្នំស្រួច ដែលអាចដាក់គ្រែបាន៣០០គ្រែធ្វើជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈមណ្ឌលព្យាបាលចំនួន៦កន្លែង បានដាក់អ្នកជំងឺជិតពេញអស់ហើយ។ បើតាមគម្រោងមណ្ឌលព្យាបាលអនុវិទ្យាល័យឡុងស៊ាងនេះ គ្រោងនឹងរៀបចំឲ្យរួចរាល់ នៅក្នុងរយៈពេល២ថ្ងៃខាងមុខនេះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ យូរបំផុតត្រឹមខែមិថុនា ពលរដ្ឋនៅរាជធានីភ្នំពេញអាយុ ១៨ ឆ្នាំ បានចាក់វ៉ាក់សាំងគ្រប់គ្នា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


