Connect with us

កូវីដ-១៩

៣​ថ្ងៃ​ចុង​ក្រោយនេះ​អត្រា​ឆ្លង​កូ​វីដ១៩​ថ្មី​ នៅ​ភ្នំពេញ​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់

បានផុស

នៅ

ភ្នំពេញ ​៖ ​យោង​តាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​ចាប់តាំងពី​ថ្ងៃទី​១៥​រហូតមកដល់​ថ្ងៃទី​១៧​ឧសភា​ឆ្នាំ​២០២១​នេះ​អត្រា​ឆ្លង​ជំងឺ​កូ​វីដ ១៩​ថ្មី​នៅ​រាជធានី​ភ្នំពេញ​ហាក់​មានការ​ថយចុះ​ជា​បន្តបន្ទាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​របាយការណ៍​ដដែល​បាន​បន្ត​ថា ​នៅ​ថ្ងៃទី​១៥​ឧសភា​មាន​អ្នក​ឆ្លង​នៅ​ភ្នំពេញ​ចំនួន​២០១​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​៣៣៥​នាក់​មាន​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ដោយនៅ​ថ្ងៃទី​១៦​ឧសភា​មាន​អ្នក​ឆ្លង​ចំនួន​១៤៤​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​៣៥០​នាក់​និង​ថ្ងៃទី​១៧​ឧសភា​មាន​អ្នក​ឆ្លង​ចំនួន​១៣០​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៣៦០​នាក់​។


​ប៉ុន្តែ​បើ​គិតពី​ថ្ងៃទី​១០​ឧសភា​មក​ចំនួន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​មានការ​ប្រែប្រួល​ឡើង​ចុះទៅ​តាម​ថ្ងៃ​ដូចជា​នៅ​ថ្ងៃទី​១០​ឧសភា​មាន​អ្នក​ឆ្លង​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២៣០​នាក់ ​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៥០៦​នាក់​។ ថ្ងៃទី​១១​ឧសភា​មាន​អ្នក​ឆ្លង​ចំនួន​២៥១​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៤៨០​នាក់​។​ ថ្ងៃទី​១២​ឧសភា​មាន​អ្នក​ឆ្លង​ចំនួន​២៧៩​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៤៧២​នាក់​។​ ថ្ងៃទី​១៣​ឧសភា​មាន​អ្នក​ឆ្លង​ចំនួន​១៥៤​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៤៤៦​នាក់​។​ ថ្ងៃទី​១៤​ឧសភា​មាន​អ្នក​ឆ្លង​ចំនួន​១៧៥​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​៣៥៨​នាក់​។

គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩​សរុប​ចំនួន​២២៥៤៤​នាក់​អ្នកជា​សះស្បើយ​ចំនួន​១៣០០៦​នាក់​និង​អ្នក​ស្លាប់​ចំនួន​១៥៤​នាក់​៕

ដោយ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម