Connect with us

កូវីដ-១៩

ចូលរួមសោកស្តាយ! គ្រូពេទ្យឥណ្ឌាជាង ១ពាន់នាក់ ត្រូវបាត់បង់ជីវិតដោយសារកូវីដ

បានផុស

នៅ

សមាគមគ្រូពេទ្យឥណ្ឌា (IMA) បាននិយាយថា ប្រទេសឥណ្ឌាបានបាត់បង់វេជ្ជបណ្ឌិតចំនួន២៦៩នាក់នៅក្នុងរលកទី២នៃជំងឹកូវីដ-១៩ ដែលបានបំផ្លាញប្រទេសនេះក្នុងរយៈពេលពីរខែចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់រដ្ឋដែលបញ្ចេញដោយ IMA បានបង្ហាញថា Bihar និង Uttar Pradesh ជារដ្ឋមានគ្រូពេទ្យស្លាប់ច្រើនជាងគេបំផុត។ នៅ Bihar វេជ្ជបណ្ឌិតចំនួន៧៨នាក់បានស្លាប់ ខណៈនៅ Uttar Pradesh មាន៣៧នាក់បានបាត់បង់ជីវិតក្នុងរលកទី២នេះ។

ទីក្រុង ដែលី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយរលកទី២ គឺមានគ្រូពេទ្យចំនួន២៨នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩។

India ravaged by record-breaking COVID-19 surge as doctors warn of  'impossibly bad' situation - ABC News

ប្រទេសឥណ្ឌា ក៏បានបាត់បង់គ្រូពេទ្យចំនួន៧៤៨នាក់ផ្សេងទៀតផងដែរ នៅក្នុងរលកទី១នៃជំងឺកូវីដ-១៩កាលពីឆ្នាំមុន។ ថ្វីបើ IMA និយាយថា គ្រូពេទ្យជាងមួយពាន់នាក់ បានស្លាប់ដោយសារកូវីដគិតត្រឹមពេលនេះក៏ដោយ ប៉ុន្តែចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ ព្រោះសមាគមគ្រូពេទ្យកត់ត្រាតែចំនួនសមាជិកផ្លូវការរបស់ខ្លួនប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ មានបុគ្គលិកថែទាំសុខភាពត្រឹមតែ៦៦ភាគរយប៉ុណ្ណោះ ក្នុងចំណោមចំនួនសរុបរបស់ប្រទេសឥណ្ឌា ដែលបានទទួលថ្នាំបង្ការពេញលេញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ India Today

ចុចអាន៖ ឥណ្ឌារងទុក្ខខ្លាំង! ព្យុះបិសាច សម្លាប់មនុស្សកើនដល់៣៣នាក់ ខណៈ៩០នាក់កំពុងបាត់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម