ជីវិតកម្សាន្ដ
បង្ហាញខ្លួននៅកម្រាលព្រំក្រហម Cannes លើកណា ក៏តារាចិន Gong Li តែងភ្លេចលាបក្រែម
កាលពីថ្ងៃទី ១៤ ខែឧសភា Gong Li មានវត្តមាននៅក្នុងពិធីបើកកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes លើកទី ៧៧ នៅប្រទេសបារាំង។ នាងត្រូវបានអញ្ជើញជាភ្ញៀវ VIP ឲ្យចូលរួមការបញ្ចាំងរឿង “Le Deuxieme Acte” តារាស្រីចិនរូបនេះបានស្លៀករ៉ូបដៃវែងដែលមានដើមទ្រូងរាងអក្សរ V ធ្វើឡើងដោយឈុតយ៉ាងប្រណិត។

ទោះយ៉ាងនេះក្ដី នេះជាលើកទី២០ ហើយ ដែលសម្រស់កើតក្នុងឆ្នាំ ១៩៦៥ បានចូលរួមនៅទីក្រុង Cannes ប៉ុន្តែរាល់ពេលដែលនាងតុបតែងខ្លួនបែបស្ទីលផ្ទាល់ខ្លួន តារាស្រីរូបនេះកម្រប្រើក្រែមលាបមាត់ពណ៌ឆើតឆាយណាស់។ ដែលនេះហាក់បីដូចជាស្ទីលប្រចាំខ្លួន និងមិនផ្លាស់ប្តូរអស់រយៈពេលជាច្រើនឆ្នាំ។
ទោះបីជាត្រូវបានអញ្ជើញឲ្យទៅទីក្រុង Cannes ជាច្រើនដងក៏ដោយ ក៏មិនអាចបដិសេធបានថា សម្លៀកបំពាក់របស់ Gong Li តែងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរចនាចម្រុះ និងប្រណីតបំផុតដល់ភ្នែកទស្សនិកជន។
លើសពីនេះទៀតដែរ ការតុបតែងខ្លួនរបស់នាងគឺជាចំណុចរបត់ដ៏ធំមួយ ហើយធ្វើឲ្យតារាស្រីរូបនេះ តែងទទួលការចាប់អារម្មណ៍តាមរដូវកាលនីមួយៗនៃមហោស្រពភាពយន្តដ៏ធំបំផុតនៅប្រទេសបារាំង។ ជាពិសេស នាងក៏ជាប់ឈ្មោះ បុគ្គដែលរក្សាតំណែងជាម្ចាស់ក្សត្រីប្រចាំអាស៊ីនៅកម្រាលព្រំក្រហម Cannes ជាប់ៗគ្នារាល់ៗឆ្នាំផងដែរ៕
ក្រឡេកមកមើលរូបថតរបស់ Gong Li ចូលរួមរដូវកាល Cannes នីមួយៗ៖





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួអាសអាភាស Shu Qi បដិសេធមិនបរិភោគអាហារក្រោយម៉ោង ៦ ល្ងាច ដើម្បីរក្សារាងស្លីម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


