Connect with us

សន្តិសុខសង្គម

ម្ចាស់ចម្ការឃាត់ខ្លួនអ្នកលួចផ្លែទុរេន២នាក់ប្រគល់ឲ្យសមត្ថកិច្ច

បានផុស

នៅ

ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពចូលក្នុងចម្ការលួចប៉ះផ្លែទុរេនបានជាច្រើនផ្លែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សារ៉េត នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភានេះថា ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញបានទទួលបណ្តឹងរាយការណ៍ពីជនរងគ្រោះថា មានករណីលួច (ទុរេន) នៅក្នុងចម្ការរបស់ខ្លួន ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍កាចាញ បានចុះទៅដល់កន្លែងកើត ហេតុ និងបានធ្វើការឃាត់ខ្លួនជជនសង្ស័យចំនួន២នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់។
    
លោក សុខ សារ៉េត នាយប៉ុស្តិ៍កាចាញបានបញ្ជាក់ថា ជនជនសង្ស័២នាក់ទី១-ឈ្មោះ ឡា ប៊ុននី (ហៅ អំ ) ភេទប្រុស អាយុ៣២ឆ្នាំជនជាតិ ទំពួន មុខរបរមិនពិតប្រាកដ ។ទី២-ឈ្មោះ យ៉ាត ពៅ (ហៅពៅ ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យទាំងពីរនាក់មានទីលំនៅសព្វថ្ងៃភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្ត រតនគិរី ។

តាមការបញ្ជាក់របស់លោនាយប៉ុស្ដី៍ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៦និង៣០នាទី ជនសង្ស័យមានគ្នា៣នាក់ ១. ឈ្មោះ ឡា ប៉ូឌី ២.ឈ្មោះ យ៉ា ពៅ និង៣.ឈ្មោះ កៃ (គេចខ្លួន ) បានជិះម៉ូតូចំនួន២គ្រឿង
១.ម៉ាកសង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ យ 9509 កណ1 ២.ម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាក បាននាំគ្នាជិះទៅធ្វើសកម្មភាពលួច (ផ្លែទុរេន) ស្ថិតនៅទីតាំងកើតហេតុខាងលើ បានចំនួន១៣ផ្លែ ខណៈពេលកំពុងធ្វើសកម្មភាពលួចស្រាប់ តែម្ចាស់ចម្ការបានមកទាន់ក៏បានឃាត់ និងបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ ឲ្យចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍លើករណីខាងលើនេះ ព្រមទាំងនាំយកជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថុតាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញ ដើម្បីសាកសួរនាំបន្តរ។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកខ្លួនពិតជាបានចូលទៅធ្វេីសកម្មភាពលួច (ផ្លែទុរេន) បានចំនួនជាងដប់ផ្លែនៅដីចម្ការមួយកន្លែង ស្ថិតនៅភូមិ៤( ដោះក្រមុំ) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី ពិតប្រាកដមែន។

ការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូសង់កូរ៉េ ១គ្រឿង ពណ៌ក្រហម ស្លាកលេខ យ 9509ក ណ 1 ផ្លែទុរេន១៣ផ្លែ និងម៉ូតូមួយគ្រឿងទៀតជនសង្ស័យបានជិះរត់គេចខ្លួនបាត់។ ជនសង្ស័យ២នាក់ និងវត្ថុតាងត្រូវបានរក្សាទុក និងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។ ហើយជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួនសមត្ថកិច្ចតាមចាប់យកមកដើម្បីដាក់ទោសទណ្ឌទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយជីកព្រែកហ្វូណនតេជោរួច វៀតណាមនឹងលែងមានឥទ្ធិពលមកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

ស្លាប់​២ របួស​៣ ក្នុង​ករណី​ប្លន់​​រំដោះ​ស្ដេច​គ្រឿង​ញៀន​នៅ​បារាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

នាយករដ្ឋមន្ត្រីស្លូវ៉ាគី កំពុងស៊ូទ្រាំជាមួយសេចក្តីស្លាប់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រោយការប៉ុនប៉ងធ្វើឃាត

សន្តិសុខសង្គម២២ ម៉ោង មុន

ម្ចាស់ចម្ការឃាត់ខ្លួនអ្នកលួចផ្លែទុរេន២នាក់ប្រគល់ឲ្យសមត្ថកិច្ច

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

លេចចេញកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀត កំពុងអុកឡុកនៅថៃ បង្កក្តីបារម្ភខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម