ព័ត៌មានអន្ដរជាតិ
លោក Blinken ព្យាយាមលើកទឹកចិត្តដល់ អ៊ុយក្រែន ខណៈ រុស្ស៊ី បង្កើនការវាយលុក
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជំរុញស្មារតី ក៏ដូចជាលើកទឹកចិត្តដល់ប្រជាជនអ៊ុយក្រែនដែលកំពុងប្រឈមមុខនឹងការវាយលុកថ្មីរបស់រុស្ស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ខណៈជំនួយយោធាអាមេរិករាប់ពាន់លានដុល្លារកំពុងដំណើរការ បន្ទាប់ជាប់គាំងជាច្រើនខែ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៤ ខែឧសភាកន្លងទៅ ។

លោក Blinken បានប្រាប់មេដឹកនាំអ៊ុយក្រែននៅក្នុងការអត្ថធិប្បាយមួយថា ទោះបីជាមានការពន្យារពេលដ៏យូរដែលធ្វើឲ្យអ៊ុយក្រែនរងគ្រោះចំពោះការវាយប្រហារយោធារុស្ស៊ីក៏ដោយ ក៏អាមេរិកនៅតែផ្ដល់សព្វាវុធកាន់តែច្រើន ខណៈអាមេរិកមានការតាំងចិត្ត និងប្តេជ្ញាចិត្តបន្តជួយអ៊ុយក្រែនឲ្យទទួលបានជោគជ័យ និងជួយកសាងអ៊ុយក្រែនឲ្យកាន់តែរឹងមាំបំផុតតាមដែលអាចធ្វើទៅបាន ។
ស្របពេលជាមួយគ្នានេះ លោក Blinken ក៏បានថ្កោលទោសទៅលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរចំពោះការមើលស្រាលការប្ដេជ្ញាចិត្តរបស់អ៊ុយក្រែន និងថាមេដឹកនាំរូបនេះគិតខុសហើយ ហើយចាត់ទុកពេលវេលានេះគឺជាវេនរបស់អ៊ុយក្រែនម្ដង ។

ទោះបីជាយ៉ាងណា ឆ្លៀតឱកាសដែលអ៊ុយក្រែនកំពុងខ្វះខាតទាំងផ្នែកកម្លាំងទ័ព និងសព្វាវុធ រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងដណ្ដើមបានទឹកដីប្រហែលពី ១០០ ទៅ ១២៥ គីឡូម៉ែត្រការ៉េនៅក្នុងតំបន់ Kharkiv រួមទាំងភូមិចំនួន ៧ ដែលធ្វើឲ្យប្រជាជនអ៊ុយក្រែនរាប់សិបនាក់ត្រូវជម្លៀសចេញ ។
គួរបញ្ជាក់ថា សភាបានអនុម័តកញ្ចប់ជំនួយបរទេសចំនួន ៦០ ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយភាគច្រើនជាកាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ។ ចាប់តាំងពីពេលនោះមក រដ្ឋបាលលោក Biden បានប្រកាសផ្តល់ជំនួយផ្នែកយោធារយៈពេលខ្លីចំនួន ១.៤ ពាន់លានដុល្លារ និង ៦ ពាន់លានដុល្លារជាជំនួយរយៈពេលវែងបន្ថែមទៀតដល់អ៊ុយក្រែន ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


