សន្តិសុខសង្គម
ស្ទាក់ចាប់រថយន្ដដឹកសាច់បង្កកខូចគុណភាពជាង៥០០គីឡូនាំចូលគ្មានប្រភពច្បាស់លាស់
កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងជំនាញបសុពេទ្យនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានស្ទាក់ចាប់រថយន្ដមួយគ្រឿងដែលលួចដឹកសាច់សត្វបង្កកខូចគុណភាពជាង៥០០គីឡូក្រាមនាំចូលគ្មានប្រភពច្បាស់លាស់យកទៅដុតកម្ទេចចោល។

ប្រតិបត្តិការស្ទាក់ចាប់នេះបានធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ៥ មុខក្លោងទ្វារ វត្តមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានស្ទាក់រថយន្ដម៉ាក តូយ៉ូតា ស៊ីណា ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-5949 និងរកឃើញគ្រឿងក្នុងសត្វ និងសាច់បង្កកខូចគុណភាព ប៉ះពាល់ដល់សុខភាពមានដូចជា អណ្តាតជ្រូក ៤២ថង់ ស្មើនឹង២១០គីឡូក្រាម ពោះគោសម្អាតរួច ២៤ថង់ ស្មើនឹង ១៥០គីឡូក្រាម ជើងជ្រូក ៩៥គីឡូក្រាម ជង្គង់មាន់ ទា ដកឆ្អឹងរួច ៦៧គីឡូក្រាម។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ការនាំចូលសាច់បង្កកនេះ គឺគ្មានលិខិតអនុញ្ញាត គ្មានប្រភពច្បាស់លាស់ ខូចគុណភាព ដែលធ្វើប៉ះពាល់ដល់សុខភាពដល់អ្នកប្រើប្រាស់។
ក្រោយពីត្រួតពនិត្យ និងធ្វើកំណត់ហេតុ កម្លាំងជំនាញបានយកសាច់បង្កកទាំងនោះធ្វើការដុតកម្ទេចចោលតាមវិធានបសុពេទ្យ៕




-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


