ព័ត៌មានអន្ដរជាតិ
ពូទីន ចង់បានរបស់ ៣ ពីលោក ស៊ី ក្នុងជំនួបចិន-រុស្ស៊ីសប្ដាហ៍នេះ
ជំនួបរវាងលោក វ៉្លាឌឺមៀ ពូទីន និងលោក ស៊ី ជីនពីង នឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ដែលនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការពង្រឹងចំណងមិត្តភាពទ្វេភាគីឲ្យកាន់តែល្អូកល្អឺនថែមទៀត។ បើតាមការវិភាគរបស់អ្នកជំនាញអាមេរិក បានឲ្យដឹងថា នៅក្នុងជំនួបនេះ រដ្ឋាភិបាលក្រុងម៉ូស្គូ មានបំណងចង់បានរឿង៣យ៉ាងពីរដ្ឋាភិបាលក្រុងប៉េកាំង។

លោក Max Hess មកពីវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយការបរទេសអាមេរិក បានលើកឡើងថា របស់៣យ៉ាងដែលលោក ពូទីន ចង់បានពីចិន មានដូចជា ទី១គឺកិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័នធម្មជាតិប្រវែង ២ ៨០០ម៉ែត្រ ភ្ជាប់ពីរុស្ស៊ីទៅចិន, ទី២គឺការគាំទ្របន្ថែមទៀតសម្រាប់សង្គ្រាមកំពុងកើតមាននៅអ៊ុយក្រែន និងទី៣គឺការបោះជំហានចូលក្នុងទីផ្សារហិរញ្ញវត្ថុប្រទេសចិន ដោយប្រើប្រាស់រូបិយបណ្ណយ័ន។ លោក Max Hess បន្តថា “យើងពិតជាមើលឃើញដំណើរការតិចតួចគួរឲ្យកត់សម្គាល់លើរឿងទាំងអស់នោះ។ ដូច្នោះហើយទើប ពូទីន ទៅប្រទេសចិន ដើម្បីចង់ដឹងថា គាត់អាចទទួលបានអ្វីខ្លះ”។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានចិន Xinhua មុនជំនួបមកដល់ លោក ពូទីន បាននិយាយថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរុស្ស៊ី-ចិន បានអភិវឌ្ឍយ៉ាងរហ័ស ដែលអាចបង្ហាញឲ្យដឹងពីសមត្ថភាពប្រទេសទាំង២ ក្នុងការឆ្លើយតបជាមួយនឹងការប្រកួតប្រជែង និងវិបត្តិនៅក្រៅប្រទេស។ លោក ក៏បានបង្ហាញការគាំទ្រសំណើសន្តិភាពរបស់ចិនផងដែរ ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដោយប្រាប់ថា រុស្ស៊ីនៅតែបើកចំហជានិច្ចក្នុងកិច្ចចរចាដោះស្រាយជម្លោះ។
អ្នកវិភាគអាមេរិក បានយល់ឃើញថា ការលើកឡើងរបស់ ពូទីន គឺជាការសម្ដែងឲ្យតែល្អមើលប៉ុណ្ណោះ ព្រោះរុស្ស៊ីទាញឲ្យអ៊ុយក្រែនធ្លាក់ចូលភ្លើងសង្គ្រាមយូរបែបនេះ គឺមិនមានគម្រោងណាចង់បោះបង់ចោលដោយទទេៗវិញនោះឡើយ។
សូមបញ្ជាក់ថា ជំនួបរុស្ស៊ី-ចិនសប្ដាហ៍នេះ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបង្អស់របស់លោក ពូទីន សម្រាប់អាណត្តិថ្មីក្នុងនាមជាប្រធានាធិបតីលើកទី៥។ វិមានក្រឹមឡាំង កំពុងស្វះស្វែងពង្រឹងភាពជាដៃគូ “គ្មានដែនកំណត់” ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង នៅលើវិស័យផ្សេងៗ ដោយជាពិសេសនោះគឺការគាំទ្រនយោបាយ និងពាណិជ្ជកម្ម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


