ព័ត៌មានអន្ដរជាតិ
ផុតពីព្យុះព្រះអាទិត្យ ភពផែនដី អាចត្រូវវាយប្រហារដោយព្យុះវិទ្យុសកម្មមួយទៀត ក្នុងសប្តាហ៍នេះ
កាលពីសប្តាហ៍មុន ភពផែនដីបានជួបប្រទះព្យុះព្រះអាទិត្យដ៏ធ្ងន់ធ្ងររួចទៅហើយ ប៉ុន្តែតាមការបញ្ជាក់ពីក្រុមអ្នកវិទ្យាសាស្រ្ត ព្រះអាទិត្យមិនទាន់បង្អង់សកម្មភាពទេ ដោយកំពុងបង្កើតជាព្រឹត្តិការណ៍អាកាសធាតុលំហដ៏កម្រមួយទៀត ដែលឲ្យឈ្មោះថា “ព្យុះវិទ្យុសកម្ម” នៅក្នុងសប្តាហ៍នេះតែម្តង។

Daily Mail ផ្សាយថា នៅថ្ងៃពុធទី១៥ខែឧសភា ព្រះអាទិត្យ បាននិងកំពុងបញ្ចេញកំសួលឆាបឆេះដ៏មានឥទ្ធិពល ដោយបំភាយវិទ្យុសកម្មអេឡិចត្រូម៉ាញេទិចក្នុងបរិមាណដ៏ច្រើន ហើយឥឡូវនេះ រដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិសហរដ្ឋអាមេរិក (NOAA) ព្យាករថា មានឱកាស៦០% ដែលព្យុះវិទ្យុសកម្មព្រះអាទិត្យ វាយប្រហារភពផែនដីក្នុងសប្តាហ៍នេះ។
តាមការព្រមាន ភាគល្អិតអាចធ្វើអន្តរកម្មជាមួយដែនម៉ាញេទិច និងបរិយាកាសរបស់ភពផែនដីយើង ដែលបង្កឲ្យមានការរំខានដល់ទំនាក់ទំនងផ្កាយរណប ក៏ដូចជាគ្រោះថ្នាក់វិទ្យុសកម្មសម្រាប់អវកាសយានិកក្នុងលំហ និងការរំខានដល់បណ្តាញថាមពលផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះដែរ មានប្រភពមួយទៀតលើកឡើងថា ព្យុះនេះមិនវាយប្រហារចំភពផែនដីដោយផ្ទាល់ទេ ប៉ុន្តែវានឹងបាញ់ភាគល្អិតពោរពេញដោយបន្ទុកខ្ពស់ ចូលទៅក្នុងដែនម៉ាញេទិចកោង (Parker Spiral) រួចទើបបន្តចូលទៅក្នុងប្រព័ន្ធព្រះអាទិត្យ។
រឿងនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីព្យុះព្រះអាទិត្យដ៏កាចសាហាវនិងធ្ងន់ធ្ងរបំផុតក្នុងរយៈពេល២ទសវត្សរ៍ បានវាយប្រហារភពផែនដី ហើយបង្កជាប៉ះពាល់ដល់សេវាផ្កាយរណប និងទំនាក់ទំនងពិភពលោក ព្រមទាំងបង្កើតជាបាតុភូត Aurora នៅតំបន់ជាច្រើនទៀតផង។

កាលពីថ្ងៃសៅរ៍ទី១១ខែឧសភា គេហទំព័រ Space.com ចុះផ្សាយថា ក្រុមអ្នកវិទ្យាសាស្រ្តបានតាមដានបាតុភូតព្រះអាទិត្យ ចាប់តាំងពីការបញ្ចេញ Coronal Mass (CME) ទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ហើយវាកើតឡើង ៦ឬ៧ ដងរួចទៅហើយ ដែលបណ្តាលឲ្យចំហាយព្រះអាទិត្យ ជះមកផែនដីក្នុងល្បឿនរហូតដល់ ៨៣៥គីឡូម៉ែត្រក្នុងមួយវិនាទី។
តាមពិតទៅ កាលពីឆ្នាំមុន ក្រុមអ្នកវិទ្យាសាស្រ្តក៏បានទស្សន៍ទាយអំពីព្យុះនេះដែរ ដោយនិយាយថា ព្រះអាទិត្យ ត្រូវឆ្លងកាត់នូវអ្វីដែលគេហៅថា “អតិបរមានៃព្រះអាទិត្យ” ពេលចំណុចងងឹតដ៏ចម្លែកជាច្រើន បានលេចឡើងនៅលើផ្ទៃរបស់ខ្លួន។
សូមបញ្ជាក់ ក្រុមអ្នកវិទ្យាសាស្ត្រ បាននិងកំពុងតាមដានអាកាសធាតុក្នុងលំហ ចាប់តាំងពីព្យុះព្រះអាទិត្យដ៏ធំដំបូង កើតឡើងក្នុងឆ្នាំ១៨៥៩ ហើយព្រឹត្តិការណ៍នេះកើតឡើងចុងក្រោយបំផុតនៅចុងខែតុលាឆ្នាំ២០០៣ ដោយពេលនោះ ត្រូវបានគេហៅថាព្យុះ ព្រះអាទិត្យ Halloween៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


