ព័ត៌មានអន្ដរជាតិ
ប្រជាជន ប៉ាឡេស្ទីន ជាងកន្លះលាននាក់រត់ភៀសខ្លួន ខណៈ អ៊ីស្រាអែល បង្កើនការវាយលុកនៅ ហ្គាហ្សា
មកដល់ពេលនេះប្រជាជនប៉ាឡេស្ទីនជាងកន្លះលាននាក់ហើយត្រូវបានជម្លៀសចេញពីតំបន់ហ្គាហ្សា ខណៈកងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហារនៅទូទាំងតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធមួយនេះ ជាមួយនឹងការទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួន និងបញ្ជូនរថក្រោះវាយប្រហារចូលកាន់តែជ្រៅទៅទីក្រុង Rafah ភាគខាងត្បូងថែមទៀត ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៥ ខែឧសភា ។

ទន្ទឹមនោះ យោធាអ៊ីស្រាអែលបន្តបញ្ជាឲ្យប្រជាជនបន្ថែមទៀតត្រូវជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើង ខណៈមានការប្រយុទ្ធគ្នារវាងទាហានអ៊ីស្រាអែល និងក្រុមយុទ្ធជនហាម៉ាសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារមកលើតំបន់នេះសាជាថ្មីដើម្បីកម្ចាត់ក្រុមហាម៉ាស ។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនជាងកន្លះលាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែការកើនឡើងនូវប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ទាំងនៅតំបន់ហ្គាហ្សាភាគខាងត្បូង និងភាគខាងជើង ខណៈរហូតមកដល់ពេលនបានជម្លៀសមនុស្សយ៉ាងហោចណាស់ ១០០,០០០ នាក់ ។ ចំណែកនៅក្នុងទីក្រុង Rafah មានប្រជាជនប៉ាឡេស្ទីនប្រមាណ ៤៥០,០០០ ក៏ត្រូវបានជម្លៀសចេញក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះដែរ ។

បន្ថែមពីនេះ ប្រតិបត្តិការសាជាថ្មីនៅទីក្រុង Rafah នេះបានធ្វើឲ្យប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ព្រួយបារម្ភយ៉ាងខ្លាំង ហើយទាមទារឲ្យមានការការពារជនស៊ីវិល និងបានអំពាវនាវឲ្យមានបទឈប់បាញ់ម្ដងហើយម្ដងទៀតផងដែរ ។
គួរបញ្ជាក់ថា ការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំបានធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើងសម្រាប់បុគ្គលិកជំនួយក្នុងការចែកចាយជំនួយ ស្របពេលដែលការផ្គត់ផ្គង់បច្ចុប្បន្នក៏កំពុងថយចុះផងដែរ ដោយធ្វើឲ្យពលរដ្ឋប្រឈមនឹងកម្រិតគ្រោះមហន្តរាយនៃភាពអត់ឃ្លាននៅក្នុងជំរុំតង់បណ្តោះអាសន្ន ។
ម្យ៉ាងវិញទៀតកងកម្លាំងអ៊ីស្រាអែលកំពុងបន្តរារាំងមិនឲ្យរថយន្តផ្ដល់ជំនួយមនុស្សធម៌ចូលតាមរយៈច្រកព្រំដែន Rafah ជាមួយអេហ្ស៊ីប បន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានដណ្តើមកាន់កាប់តំបន់មួយនេះកាលពីថ្ងៃទី៧ ខែឧសភា ដែលនឹងកាន់តែបង្កើនការលំបាកដល់កិច្ចខិតខំក្នុងការផ្ដល់ជំនួយ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


