ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រដំណើរការសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា
រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក នេត្រ ភត្រា បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការបង្កើតសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)។ លោករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ នារសៀលថ្ងៃទី១៥ ខែឧសភានេះ។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ បានជម្រាបជូនលោករដ្ឋមន្រ្តីថា សមាគមទើបបង្កើតឡើងបានរយៈពេលប្រមាណ២ខែ បន្ទាប់ពីទទួលច្បាប់អនុញ្ញាត្តពីក្រសួងមហាផ្ទៃ ប៉ុន្តែសមាគមបាន និងកំពុងដំណើរការយ៉ាងសកម្មលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ អន្តរជាតិ ជាបីភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនយ៉ាងទូលំទូលាយ។
លោកបានជម្រាបជូនលោករដ្ឋមន្រ្តីថា សមាគមនេះ បង្កើតឡើងដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ចដោយធ្វើយ៉ាងណាសមាគមនេះ អាចផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ អន្តរជាតិឱ្យមានលក្ខណៈស៊ីជម្រៅ ដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពិសេសសមាគមចង់រួមចំណែក បណ្តុះបណ្តាលធនធានមនុស្សផ្នែកសរសេរ វិភាគព័ត៌មានសេដ្ឋកិច្ចផងដែរ។

ជាការឆ្លើយតបលោកនេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបង្ហាញការវាយតម្លៃខ្ពស់ ចំពោះការបង្កើតសមាគមនេះឡើង ដោយលោកចាត់ទុកថា វាជាគំនិតដ៏ល្អមួយ ដែលត្រូវរួមគ្នាផ្តោតលើព័ត៌មានសេដ្ឋកិច្ច ជាជាងរឿងបែប Drama ផ្សេងៗ។
លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ ដោយឲ្យថ្នាក់ដឹកនាំសមាគមពិចារណា លើការសរសេរព័ត៌មានសេដ្ឋកិច្ច ដែលអាចផ្សារភ្ជាប់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឧទាហរណ៍ដូចជាតម្លៃទំនិញលើទីផ្សារត្រី សាច់ជ្រូក តម្លៃប្រាក់ដុល្លារ ជាមួយប្រាក់រៀល តម្លៃមាស ជាដើម។

លោកបញ្ជាក់ថា “អ្នកសារព័ត៌មានខ្លះ មានការយល់ច្រឡំថា ទាល់តែសរសររព័ត៌មាន ដែលបានសម្ភាសន៍ជាមួយឧបនាយករដ្ឋមន្រ្តីទើបជារឿងល្អ នោះជាការភ័ន្តច្រឡំមួយ”។ លោកបន្តថា “បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មាន អនឡាញប្រមាណ១០០០ មានអ្នកប្រើTik Tok ប្រមាណ១០លាននាក់ អ្នកប្រើFacebook ចំនួន១៣លាននាក់ ហេតុនេះ ការផ្តោតលើព័ត៌មាន ត្រូវតែលឿន រហ័ស មានគុណភាព និងអាចទុកចិត្តបានសម្រាប់សាធារណៈជន។
ជាមួយគ្នានេះ លោកនេត្រ ភត្រា ក៏បានបង្ហាញការគាំទ្រ ដល់សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ដើម្បីរៀបចំបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសារព័ត៌មានផ្នែកសេដ្ឋកិច្ចឲ្យបានច្រើនផងដែរ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


