កូវីដ-១៩
ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង១០០នាក់ ភាគច្រើនជាពលករមកពីថៃ
លោក សៀម ប៊ុន រិទ្ធី អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៩ឧសភានេះថា គិតរហូតមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន១០៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៣៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦៤នាក់និងស្លាប់១នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តបាត់ដំបង ភាគច្រើនជាពលករធ្វើដំណើរមកពីប្រទេសថៃនិងប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលពួកគាត់ធ្វើដំណើរមកលេងស្រុកកំណើត។ យ៉ាងណាក៏ដោយ លោកអភិបាលរងខេត្តបានបន្តទៀតថា រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តអនុវត្តវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បើទោះបីជារាជរដ្ឋាភិបាលបានបញ្ចប់ខ្ទប់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក៏ដោយ ក្នុងនោះខេត្តបានដាក់ពង្រាយសមត្ថកិច្ចនៅព្រំប្រទល់ខេត្តដែលជាប់នឹងខេត្តបាត់ដំបង ដើម្បីធ្វើការវ៉ាស់កំដៅដល់អ្នកដំណើរ ដែលចូលខេត្តហើយប្រសិនបើអ្នកដំណើរមានកម្ដៅធម្មតាអនុញ្ញាតឲ្យធ្វើដំណើរបន្តទៀតបាន។


លោកបានបន្ថែមថា ក្នុងករណីមានអ្នកដំណើរណាម្នាក់មានកម្ដៅខុសពីប្រក្រតីទើបយើងធ្វើតេស្តរហ័ស ដើម្បីរកជំងឺកូវីដ១៩ ហើយបើរកឃើញថា មានវិជ្ជមានយើងបញ្ជូនគាត់ទៅព្យាបាលនិងស្វែងរកអ្នកជាប់ពាក់ព័ន្ធ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនអនុវត្តវិធានការស្រង់ទិន្នន័យពីអ្នកដំណើរនោះទេ ដើម្បីកុំឲ្យមានការរំខានដល់ពួកគាត់។ លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ អាជ្ញាធរខេត្តបានបិទផ្ទះប្រជាពលរដ្ឋចំនួន៨ផ្ទះ និងបិទឱសថស្ថាននិងគ្លីនិកមួយចំនួនផងដែរ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ប្រកាសរកឃើញករណីឆ្លងថ្មី៣៩៣ និងជាសះស្បើយ៦១២នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



