ជីវិតកម្សាន្ដ
សួស វីហ្សា និងស្វាមី បង្ហាញអារម្មណ៍ឈឺចាប់ខ្លាំងក្រោយបាត់បង់អ្នកម្តាយជាទីស្រលាញ់
ម្ចាស់បទវាសនាបុប្ផាស្វាយរៀងអ្នកនាង សួស វីហ្សា និងស្វាមីលោក ថមមី ព្រមទាំងក្រុមគ្រួសារពេលនេះកំពុងជួបទុក្ខធំ ខណៈលោកស្រី លាក់ ឌី ដែលជាម្តាយក្មេក សួស វីហ្សា (ម្តាយលោក ថមមី) បានទទួលមរណភាពទាំងអាល័យបំផុត។

បើតាមខ្លឹមសារដែលអ្នកនាង សួស វីហ្សា បង្ហោះភ្ជាប់រូបភាពបានរៀបរាប់ថា «សល់ត្រឹមពាក្យថាឈឺចាប់ដោតជាប់ក្នុងទ្រូងខ្ញុំ ម៉ែអើយម៉ែ..យើងមិនទាន់បាននិយាយគ្នាទេម៉ែ កូនសុំខមាទោសណា៎ម៉ែ ស្គាល់ជាតិហើយឈឺណាស់លោកអើយជួយ»។ នាងក៏បានលើក ឡើងបន្តថា «ខ្ញុំកាន់ទុក្ខជូនអ្នកម្តាយក្មេករបស់ខ្ញុំ» ។
ចំណែកលោក ថមមី ដែលជាស្វាមីអ្នកនាង សួស វី ហ្សា បានលើកឡើងដែរថា «RIP ខណៈពេលនេះគ្រួសារខ្ញុំមានទុក្ខជាទម្ងន់ដោយម្តាយរបស់ខ្ញុំបានទទួលមរណភាពហើយកាលពីវេលាម៉ោង ២:២០នាទីយប់ ម៉ែគាត់ជាមនុស្សល្អណាស់ជាភរិយាដ៏ល្អ ជាពលរដ្ឋដែលមានបងប្អូនសាច់ញាត្តិគោរពស្រលាញ់ ម៉ែជាស្ត្រីឆ្នើមប្រចាំស្រុកភូមិក្នុងការងារជួយសង្គមជាតិ ម៉ែតែងតែធ្វើបុណ្យជួយកសាងវត្តអារាមច្រើនណាស់ បុណ្យម៉ែធំណាស់កូនសងមិនអស់ទេ»។

លោកបន្តទៀតថា «ចាប់ពីពេលនេះតទៅកូនលែងបានជួបមុខម៉ែទៀតហើយសូមបួងឲ្យម៉ែទៅកាន់ឋានសួគ៌កូនស្រលាញ់ម៉ែ ម៉ែអើយកូនសន្យា និងមើល ថែរក្សាក្រុមគ្រួសារយើងឲ្យបានល្អបំផុតឲ្យម៉ែបានមើលពីឋានសួគ៌មកកូនស្រលាញ់ម៉ែខ្លាំងណាស់គ្រួសារ ខ្ញុំបានមកធ្វើបុណ្យសពតាមប្រពៃណីជូនម៉ែ នៅស្រុកកំណើត ស្រុកកោះធំ ខេត្តកណ្តាល បងប្អូនដែលស្រលាញ់ចូលចិត្តគ្រួសារខ្ញ៉ំអាចមកចូលរួមបុណ្យដោយផ្ទាល់បាន»។

តាមរយៈដំណឹងនៃមរណៈទុក្ខរបស់អ្នកម្តាយក្មេកជាទីស្រលាញ់តារាចម្រៀងអ្នកនាង សួស វីហ្សា នេះបានធ្វើឲ្យអ្នកគាំទ្រ និងសិល្បករ-សិល្បការិនីរួមអាជីពសិល្បៈសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅជាទីបំផុតជាមួយក្រុមគ្រួសាររបស់អ្នកនាង សួស វីហ្សា និងស្វាមីលោក ថមមី ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


