កូវីដ-១៩
ត្រឹម២ថ្ងៃមានកម្មករសំណង់នៅការដ្ឋាន អារ៉ាកាវ៉ា ជិត១០០នាក់ឆ្លងជំងឺកូវីដ-១៩
ក្នុងរយៈពេល២ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញបានរកឃើញបងប្អូនកម្មករសំណង់ធ្វើការនៅការដ្ឋាន អារ៉ាកាវ៉ា នៅផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប្រមាណជិត១០០នាក់បានឆ្លងជំងឺកូវីដ-១៩ ។
យោងតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងចំណោមកម្មករសំណង់ធ្វើការនៅការដ្ឋាន អារ៉ាកាវ៉ា ឆ្លងប្រមាណជិត១០០នាក់នោះ បានរកឃើញឆ្លងនៅថ្ងៃទី១៧ ខែឧសភា ជាង២០នាក់ និងឆ្លងនៅថ្ងៃទី១៨ ខែឧសភា ចំនួន៦៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១៩១នាក់ នៅរាជធានីភ្នំពេញ។

តាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ចំនួនអ្នកឆ្លង១៩១នាក់ដែលសាលាក្រុងប្រកាសកាលពីម្សិលមិញ ក្រៅពីកម្មករសំណង់នៅការដ្ឋានអារ៉ាកាវ៉ា នៅមានកម្មករសំណង់នៅបូរីប៊ូយ៉ុង សែនសុខ ចំនួន៨នាក់ កម្មកររោងចក្រ មន្ត្រីធនាគារ មន្ត្រីយោធា ក្រុមហ៊ុនឯកជន អ្នកលក់ដូរ និងអ្នកដឹកជញ្ជូនជាដើមបានឆ្លងផងដែរ។
បើតាមក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែឧសភានេះ កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីចំនួន៣៩៣នាក់ទៀត ក្នុងនោះឆ្លងសហគមន៍៣៩២នាក់ និងអ្នកដំណើរពីបរទេស១នាក់ជាសះស្បើយ៦១២ និងស្លាប់៣នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២៣,២៨២នាក់ អ្នកជាសះស្បើយ១៤,៩៥៥នាក់ និងអ្នកស្លាប់១៥៩នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


