Connect with us

កូវីដ-១៩

ថ្ងៃនេះ ថៃ រកឃើញអ្នកឆ្លងកូវីដ ២,៦៣៦ករណី និងស្លាប់២៥នាក់ទៀត

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២៥នាក់ទៀត ដោយធ្វើឲ្យចំនួនសរុបកើនដល់៧០៣នាក់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន២,៦៣៦ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១១៩,៥៨៥ករណី។

ក្នុងចំណោមករណីសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន១,៩៦៥ករណីគឺជាប្រជាជនទូទៅ និង៧៦១ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន ២,២៦៨នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ ៣,៣៩៤ករណី និងស្លាប់២៩នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម