Connect with us

កូវីដ-១៩

អាជីវករផ្សារសំរោងយ៉ោង២២នាក់វិជ្ជមានកូវីដ-១៩ ក្នុងចំណោមករណីថ្មីនៅតាកែវ

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៤០នាក់ថ្មីបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ដែលក្នុងនោះមានអាជីវករផ្សារសំរោងយ៉ោងចំនួន២២នាក់។

ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។

រដ្ឋបាលតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ-១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនៅក្បែរផ្ទះ រាល់ម៉ោងធ្វើការ ធ្វើចត្តាឡីស័ក និងតាមដានសុខភាពខ្លួនឯង។ ក្នុងករណីមានភាពមិនប្រក្រតី ត្រូវប្រញាប់ទាក់ទងទៅក្រុមការងារមន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែកតាមក្រុង ស្រុក ឬទាក់ទងទៅលេខ ០១៦ ៨៩៥ ៩៥៥ ៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម