Connect with us

កូវីដ-១៩

ផ្ទុះ​រោងចក្រ ៣ កន្លែង​មាន​កម្មករ​ជាង ១៥០ នាក់​បាន​ឆ្លង​កូវីដ

បានផុស

នៅ

រោងចក្រ​ចំនួន ៣ កន្លែង រកឃើញ​កម្មករ​ជាង ១៥០ នាក់​បាន​ឆ្លង​កូវីដ ១៩។ រោងចក្រ GW ​រក​ឃើញ​កម្មករ ១០៣ នាក់ មាន​វិជ្ជមាន​កូវីដ ១៩។ រោងចក្រ Trax មាន​កម្មករ ២០ នាក់​មាន​កូវីដ ១៩ និង​រោងចក្រ H7 មាន​កម្មករ ៣១ នាក់​ឆ្លង​កូវីដ ១៩។

រោងចក្រ​ទាំង ៣ កន្លែង​នេះ​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ថា កាលពីល្ងាចថ្ងៃទី២០ ខែឧសភា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យបា​ន​រកឃើញ​វិជ្ជមាន​កូវីដ១៩ ចំនួន៧នាក់ នៅរោងចក្រ H7 ក្នុងនោះមានស្ត្រីម្នាក់ឈ្មោះ សាន សំអូន អាយុ៣៣ឆ្នាំ​បាន​ឆ្លង​កូវីដ ១៩ ហើយ​ស្លាប់​ទាំង​កូន​ក្នុង​ផ្ទៃ។ នៅ​ថ្ងៃ ២៣ ឧសភា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេចតេជោ(TYDA) បាន​ចុះ​យក​សំណាក​កម្មករ​ចំនួន ១៨៥៧ នាក់ ជា​លទ្ធផល​រក​ឃើញ​អ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន​១៣២​នាក់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីម្សិលមិញ​នេះ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​កា​រណែនាំ​ដល់​បណ្តា​រោងចក្រ ដើម្បី​អនុញ្ញាតិ​ឲ្យ​និយោជិក​ឈប់​សម្រាកមួយ​ថ្ងៃ​ដោយ​មានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។

ក្រសួងបាន​បញ្ជាក់​ថា ការរារាំងកម្មករ​ មិនឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ គឺល្មើសនឹងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក៏​ដូចជា​ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម