Connect with us

កូវីដ-១៩

ម្ចាស់ហាងសំអាងការ និងម្ដាយរកឃើញវិជ្ជមានកូវីដ១៩ អាជ្ញាធរចុះហ៊ុមព័ទ្ធទីតាំងបន្ទាន់

បានផុស

នៅ

លោក យ៉ិន សាវេន អភិបាលក្រុងកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២ ខែមិថុនា បានដឹកនាំអាជ្ញាធរមូលដ្ឋាន ចុះ​ត្រួតពិនិត្យ និងដាក់ខ្សែហ៊ុមព័ទ្ធ ហាងសំអាងខ្លួនមួយកន្លែង ខេត្តនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយបានរកឃើញ ឈ្មោះ មៃ ពិសី ភេទស្រី អាយុ៣២ឆ្នាំ ជាម្ចាស់ហាង និងម្តាយ ឈ្មោះ ណុប តម អាយុ៦៧
ឆ្នាំ​ មានវិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេកនោះដែរលោកអភិបាល ក្រុងក៏បានធ្វើការណែនាំអ្នកដែលពាក់ព័ន្ធដោយផ្ទាល់និងដោយប្រ យោលត្រូវតែដាក់ខ្លួនរស់ នៅដោឡែកធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ដោយត្រូវធ្វើសំណាកជាមួយក្រុមគ្រូពេទ្យ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ចូលក្នុងក្រុមគ្រួសារនិងសហគមន៍។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានបញ្ជាក់ថា គឺពិតជារកឃើញវិជ្ជមាន​កូវីដ-១៩ ចំនួន ០២ នាក់ លើម្ចាស់ហាងពិសីសំអាងការ និងម្តាយមែន អ្នកវិជ្ជមានទាំង០២ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើ ម្បីសម្រាកព្យាបាល ចំណែកអ្នកដែលពាក់ព័ន្ធនឹងត្រូវចុះយកសំ ណាកបន្តទៀត៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម