កូវីដ-១៩
បុរសម្នាក់រត់គេចខ្លួនជិត ៧ ថ្ងៃ មិនព្រមធ្វើតេស្ត ទីបំផុតលទ្ធផលចេញមកមានកូវីដ ១៩
ទីបំផុតបុគ្គលឈ្មោះ យ៉ត យោគ បានចូលខ្លួននិងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផលមានវិជ្ជមានមេរោគកូវីដ ១៩។
បុរសឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូកកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ ធ្វើតេស្ដមានវិជ្ជមានវិរុសកូវីដ១៩។ អាជ្ញាធរក៏បានប្រកាសបុគ្គលរូបនេះចូលខ្លួនមកធ្វើតេស្ដ ដើម្បីទទួលការព្យាបាលនិងកុំចម្លងដល់អ្នកដទៃ។

ក្រោយមានការប្រកាសស្វែងរក កាលពីម្សិលមិញបុរសឈ្មោះ យ៉ន យោគ បានចូលខ្លួន និងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផល វិជ្ជមានមេរោគកូវីដ១៩។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាល នៅមណ្ឌលព្យាបាលពហុកីឡដ្ឋានជាតិអូឡាំពិក។
បើយោងតាមច្បាប់ អំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ តម្រូវអោយផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១ លានរៀល ទៅ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍ នេះមិនធ្វើឱ្យបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩នោះទេ។ នេះបើយោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ ៥៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


