Connect with us

កូវីដ-១៩

៣ កន្លែង​ក្នុង​ខណ្ឌ​​ដូនពេញ សូម​​​ប្រុង​ប្រយ័ត្ន ព្រោះ​មាន​អ្នក​វិជ្ជ​មាន​​​កូវីដ១៩

បានផុស

នៅ

រកឃើញ៣កន្លែងទៀតនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានអនុគណៈ​កម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាស​ឲ្យមាន​ការប្រុងប្រយ័ត្ន ព្រោះមានពាក់ព័ន្ធ​អ្នកមាន​វិជ្ជមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងទី១៖ ហាងមាសពេជ្រ សុវណ្ណធីតា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ15E0 ផ្លូវប៉ាស្ទ័រ51 កែងផ្លូវ136 (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ពេល​វេលា៖ ចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកផ្នែកសន្តិសុខធ្វើការនៅទីតាំងខាងលើនេះ។

ទីតាំងទី២៖ ហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ (ហៅកាហ្វេដើមស្វាយ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ពេលវេលា៖ ចាប់ពីថ្ងៃទី ២៣ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់​​ តែងតែទៅផឹកកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ! មុនពេលទៅចេញទៅធ្វើតេស្ដ​ អ្នកជំងឺក៏បានទៅ​ផឹក​កាហ្វេនៅទីនោះដែរ។ អ្នកធ្វើការទៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៥ មិថុនាឆ្នាំ២០២១នេះ។

ជាមួយគ្នានោះ កាលពីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២១ អនុគណៈ​កម្មការស្រាវជ្រាវកូវីដ១៩ក៏បានបញ្ចាក់ថា មន្ត្រីសន្តិសុខ របស់ស្ថានទូតអាមេរិកម្នាក់ វិជ្ជមាន កូវីដ១៩!។ សន្តិសុខ​រូប​នេះ​បានចាក់វ៉ាក់សាំង Pfizer ដូសទី២ រួចរាល់បានជាង ២ សប្ដាហ៍។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ដែលអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺ ឬបានទៅទីកន្លែងដែលមានហានិភ័យនេះ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម១១ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម