Connect with us

កូវីដ-១៩

េខត្តឧត្តរមានជ័យ បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ ១៥ករណីទៀត នាំចូលពីថៃ

បានផុស

នៅ

ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន១៥ករណី ថ្មីបន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ ដែលធ្វើដំណើរមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ចូលតាមច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


រដ្ឋបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា មកដល់ពេលនេះខេត្តឧត្តរមានជ័យរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៧ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៧៥ករណី
និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន២ករណី បានព្យាបាលជាសះស្បើយចំនួន ២២ករណី និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ចំនួន ៥៥ករណីទៀត៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម