Connect with us

កូវីដ-១៩

កសិករ អាយុ ៣៨ ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១១ ខែមិថុនានេះ បានឱ្យដឹងថា បុរសជនជាតិខ្មែរឈ្មោះ ឈិន វ៉ា អាយុ ៣៨ ឆ្នាំ ជាកសិករ រស់នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរខេត្ត បញ្ជាក់ថា នៅថ្ងៃទី ០៦ ខែមិថុនា បុរសរូបនេះ បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដោយរោគវិនិច្ឆ័យលើសឈាម។ នៅរយៈពេល ២ ថ្ងៃបន្ទាប់ គ្រូពេទ្យបានធ្វើតេស្តរកមេរោគកូវីដ១៩ បង្ហាញលទ្ធផលវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសរូបនេះ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីពេទ្យមេគង្គកំពង់ចាម ដោយរោគវិនិច្ឆ័យលើសឈាម ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។

អ្នកជំងឺបានស្លាប់ នៅថ្ងៃទី ១០ ខែមិថុនា វេលាម៉ោង ៣ ទៀបភ្លឺ ដោយគ្រូពេទ្យសន្និដ្ឋានថា ដោយការរលាកសួតធ្ងន់ធ្ងរដោយសារវិរុសកូវីដ១៩ និងជំងឺលើសឈាមរាំុរ៉ៃ៕

ពិស្តារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម