កូវីដ-១៩
ខេត្តសៀមរាប រកឃើញពលករពីរនាក់ឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មីពីឥណ្ឌា
ខេត្ដសៀមរាបបានរកឃើញវិជ្ជមានកូវីដ១៩បំប្លែងថ្មី ប្រភេទកូនកាត់ឥណ្ឌាចំនួន២ករណីនៅក្នុងខេត្ដនេះ ទៅលើពលការនីពីរនាក់ ដែលបានចំណាកស្រុកមកពីប្រទេសថៃ ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បានប្រាបកម្ពុជាថ្មី តាមទូរស័ព្ទនៅយប់ថ្ងៃទី១៨ ខែមិថុនានេះថា ការរកឃើញវិជ្ជមានកូវីដ១៩ បម្លែងថ្មីប្រភេទឥណ្ឌានេះ ក្រោយពេលពលករពីររូបនោះមកពីប្រទេសថៃ កាលពីថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១កន្លងមក ហើយបានធ្វើចត្ដាឡីស័កយ៉ាងប្រយ័ត្នប្រយ៉ែងបំផុតនៅក្នុងខេត្ដសៀមរាប។ក្រោយពីរកឃើញវិជ្ជមានកូវីដ១៩ ប្រភេទថ្មីនេះ ពលករពីររូបនោះ បានយកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។

លោកបន្ថែមថា ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្ដបន្ដនៅម៉ាស្ទ័ររាធានីភ្នំពេញ ទើបទទួលលទ្ធផលនៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះមានវិជ្ជមានមេរោគកូវីដ១៩ កូនកាត់ឥណ្ឌាបន្លែងខ្លួន 21A/B-1-617.2 (Delta) ដែលមកដល់ពេលនេះ ខេត្ដសៀមរាបមានពីរករណីលើស្ដ្រីអាយុ៤០ឆ្នាំម្នាក់ និងស្ដ្រីអាយុ៣៤ឆ្នាំម្នាក់ទៀត។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវដី១៩ថ្មីនេះ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ដសៀមរាប។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មេរោគបំប្លែងខ្លួនថ្មីនេះ ជាមេរោគឆ្លងសាហាវ កើតរោគសញ្ញាសួតធ្ងន់ធ្ងរ បើពេទ្យជួយមិនបានបណ្ដាលអោយស្លាប់។លោកក៏បានអំពាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៣ការពារ ៣កុំឱ្យបានជាប់ជាប្រចាំ។
ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ នៃខេត្ដសៀមរាប មកទល់ថ្ងៃទី១៧ ខែមិថុនានេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៣៤នាក់ បានព្យាបាលជាសះស្បើយចំនួន១៣៦នាក់ ស្លាប់៤នាក់ និង៣៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រិតការខេត្ត និងវិទ្យាល័យដំដែក៕
អត្ថបទ៖គឿនវេត

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


