កូវីដ-១៩
បិទដំណើរការតូបលក់ដូរជាបណ្ដោះអាសន្ន នៅផ្សារស្វាយជ្រំ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតពីថ្ងៃទី២២ ខែមិថុនា តទៅ
ស្វាយរៀង ៖ រដ្ឋបាលស្រុកស្វាយជ្រំ សូមជម្រាបជូនដល់សាធារណជនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករផ្សារស្វាយជ្រំ ឲ្យបានជ្រាបថា បន្ទាប់ពីបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងចំនួន ០៧នាក់ ដោយក្រុមការងារស្រុក បានសហការជាមួយអាជ្ញាធរឃុំ ចុះស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺខាងលើរកឃើញប្រមាណជាង៤០នាក់ ហើយនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបាននិងកំពុងបន្តចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល បន្តទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺដូរកូវីដ-១៩ នៅទីប្រជុំជនផ្សារក៏ដូចជាទីប្រជុំជនស្រុកស្វាយជ្រំផងដែរ។

រដ្ឋបាលស្រុកស្វាយជ្រំ សូមធ្វើការបិទដំណើរការលក់ដូរតូបជាបណ្ដោះអាសន្ន នៅទីប្រជុំជនផ្សារស្វាយជ្រំរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង០០និង០០នាទី ថ្ងៃទី២២ ខែមិថុនា នៅដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់នៃការរីករាលដាលឆ្លងជំងឺកូវី-១៩បន្តទៀត។

ទន្ទឹមនឹងនេះរដ្ឋបាលស្រុកស្វាយជ្រំ សូមអំពាវនាវដល់ប្រជាពលរដ្ឋអាជីវករទាំងអស់ដែលធ្លាប់មានការប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ បើមានអាការក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម និងមានការសង្ស័យថាការឆ្លងមេរោគកូវីត-១៩ សូមអញ្ជើញយកសំណាកធ្វើតេស្តមេរោគ ជាបន្ទាន់នូវទីតាំងសាលាបឋមសិក្សាក្រោលគោ ឃុំក្រោលគោ និងទំនាក់ទំនងលេខទូរសព្ទ 097 7816 403 ឬ ទំនាក់ទំនង មក ក្រុមការងារ ស្រាវជ្រាវ និង តាមដាន បុគ្គល សង្ស័យ ថា មាន ផ្ទុក ជំងឺ កូ វី ដ -១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បី មាន វិធាន ការណ៍ បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាព របស់ខ្លួន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ ទៅទីកន្លែងនោះ៕
ដោយ ៖ ភក្ដី




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ