កូវីដ-១៩
ពីមុន ស្ទឹងត្រែង ១ ថ្ងៃរកឃើញអ្នកឆ្លងកូវីដជាង ៣០ នាក់ ពេលនេះបីថ្ងៃត្រឹម តែជាង ៣០ នាក់ប៉ុណ្ណោះ
រដ្ឋបាលខេត្ត ស្ទឹងត្រែង កន្លងមកបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃមិនក្រោម ៣០នាក់ ថ្ងៃខ្លះដល់ជាង ៦០ នាក់ក៏មាន តែពេលនេះ រដ្ឋបាលខេត្តបានប្រកាសរកឃើញបីថ្ងៃចុងក្រោយត្រឹមតែជាង ៣០នាក់ប៉ុណ្ណោះ។

ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ អាជ្ញាធរបានប្រកាសនៅថ្ងៃទី ៣០ មិថុនា រកឃើញអ្នកឆ្លងកូវីត១០ នាក់ ថ្ងៃទី ០១ កក្កដា រកឃើញអ្នកឆ្លង ១៦នាក់ និងនៅថ្ងៃទី ០២ កក្កដា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តបានប្រកាសគិតត្រឹមម៉ោង ៥:០០ រសៀលថ្ងៃទី ០២ កក្កដា នេះ រកឃើញអ្នកឆ្លងកូវីដត្រឹមតែ ៩នាក់ និងមានអ្នកជាសះស្បើយ ០៥ នាក់។
អត្រាថយចុះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺដោយសារមានការខិតខំប្រឹងប្រែង ពីមន្ទីរសុខាភិបាលនិងរដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយ អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ចូលរួមលើកកម្ពស់ការប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានសុខាភិបាល ៣ការពារ និង៣កុំ ដែលជាវិធានការមានប្រសិទ្ធភាពបំផុតសម្រាប់យើងគ្រប់គ្នា។


ក្រោយពីរដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានគេពិនិត្យឃើញថា អ្នកពាក់ព័ន្ធផ្ទាល់បានទៅយកសំណាកវិភាគ ហើយបានរកឃើញមេរោគកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលនៅមណ្ឌលចត្តាឡីស័កកម្រិត ២។ ចំណែកអ្នកពាក់ព័ន្ធប្រយោលបានធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនចំនួន ១៤ ថ្ងៃ ផងដែរ។
រដ្ឋបាលខេត្តស្ទឹងត្រែងសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមជាមួយភាគីពាក់ព័ន្ធ នាំគ្នាចូលរួម អនុវត្តវិធានសុខាភិបាលបន្តទៀត ព្រោះការអនុវត្តបែបនេះត្រូវបានគេមើលឃើញថា រយៈពេលបីថ្ងៃចុងក្រោយនេះ ខេត្តស្ទឹងត្រែង អត្រាឆ្លងកូវីដ១៩មានការថយចុះជាបន្តបន្ទាប់ ហើយពិតជាមានប្រសិទ្ធភាពបំផុត។


ខេត្តស្ទឹងត្រែងគិតត្រឹមម៉ោង ៥:០០ រសៀលថ្ងៃទី ០២ កក្កដាឆ្នាំ ២០២១នេះ មានអ្នកឆ្លងកូវីដ សរុប ២៨៩ នាក់ ស្រី ១៣៤ នាក់អ្នកជាសះស្បើយ ២១នាក់ស្រី ៩នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល ២៦៨ នាក់ស្រី ១២៥នាក់៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


