Connect with us

កូវីដ-១៩

លោក​ ឃួង​ ស្រេង ៖​អ្នក​​ឆ្លង​កូវីដ ១៩ នៅភ្នំពេញ​​​អាច​ព្យា​បាល​ជា​រង្វង់​ពី​ ៧ថ្ងៃ​ដល់ ​៩ ថ្ងៃ​​​

បានផុស

នៅ

លោក​​ ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា បើ​ទោះ​ជា​រាជធានី​ភ្នំពេញ​រក​​ឃើញ​ករណី​ឆ្លង​កូវីដ១៩​ចន្លោះ​ ២០០​នាក់​ទៅ​៣០០​នាក់​ក្នុង​១​ថ្ងៃ​ ក៏​ពិត​មែន​​ប៉ុន្តែ​​សុខភាព​អ្នកជំងឺ​ភាគ​ច្រើន​​ ​មាន​ភាព​មាំ​ទាំ​ អាច​ធានា​ និង​ទប់​ទល់​បាន​​​​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ដោយ​សារ​បាន​​ទទួល​វ៉ាក់​សាំង​កូវីដ​១៩ ដូសទី២​​ទាន់​ពេល​។ ​អ្នកជំងឺភាគច្រើន​អាចព្យាបាល​ជាសះស្បើយ​រង្វង់​៧ ថ្ងៃទៅ​ ៩ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ឱកាស​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​នៅ​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ទី៨ ខែ​កក្កដា​លោក​​​បានចាត់​ទុក​នេះ​គឺជា​ភាព​ជោគជ័យ​ដ៏​ធំ​​ធេង​​មួយ ផ្ដើម​ចេញ​ពី​ការ​​គិត​គូ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន សែន​ ​ទើប​មាន​​ការ​​ផ្ដល់​វ៉ាក់សាំងជួយសង្រ្គោះអាយុជីវិតពលរដ្ឋ​បាន​​ទាន់​ពេល​វេលា​។ ​​​​

“ជោគជ័យ​នៃ​ការ​ផ្តល់​វ៉ាក់​សាំង​ថ្វី​ត្បិត​តែ​ខ្ញុំ​មិន​មែន​វេជ្ជបណ្ឌិត​ តែ​ខ្ញុំ​បាន​ធ្វើ​កិច្ច​ការងារ​​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ គាត់​បាន​​ឆ្លង​កូវីដ១៩ ​ក៏​ប៉ុន្តែ​សុខភាព​របស់​គាត់​នៅ​មាំទាំ​ដដែល​​​បាន​ន័យ​ថា​ វ៉ាក់សាំង​បាន​មាន​ប្រតិកម្ម​តប​ត​ជាមួយ​នឹង​វីរុស​ នេះ​បើ​តាម​​ខ្ញុំ​គិត​ ហើយ​ការ​ព្យាបាល​យើង​ឃើញ​ថា​ ប្រាំ​ពីរ​ថ្ងៃ ប្រាំបួន​ថ្ងៃ​យើង​អាច​ព្យាបាល​បង​ប្អូន​​ប្រជាពលរដ្ឋ​យើង​ជា​សះស្បើយ​​ឡើង​វិញ​​។ដូច្នេះ​យើង​អាច​វាយ​តម្លៃ​ថា គុណ​ប្រយោជន៍​នៃ​វ៉ាក់​សាំង​បាន​ផ្តល់​ឱ្យ​យើង​តាម​របៀប​នេះ”។ ​លោក​បាន​បន្ថែម​។

រាជធានី​ភ្នំពេញ​បាន​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កាល​​ពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០២១​ កន្លង​មក​ដោយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង២លាន១សែននាក់​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​បង​ប្អូន​ប្រជាពលរដ្ឋ ​ជា​កម្មករកម្មការិនី​នៅ​តាម​ខេត្ត និង​ ជនបរទេស មក​ទទួល​ការ​ចាក់វ៉ាក់សាំង​នៅ​រាជ​ធានី​ភ្នំពេញ។​​

យ៉ាង​ណា​លោក​លោក​ក៏បានអំពាវនាវឱ្យ​បងប្អូនប្រជាពលរដ្ឋ ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​២​ដូសហើ​យ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារកំណើននៃការឆ្លងកូវីដ-១៩​នៅ​តែ​កើន​មាន​ក្នុង​១​ថ្ងៃ​ពី​២០០ទៅ៣០០នាក់នូវឡើយ ដែល​តម្រូវ​ឱ្យ​បង​ប្អូន​ត្រូវ​ចេះ​ការពារ​ដោយ​ខ្លួន​ឯង​កុំឱ្យ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម