ព័ត៌មានអន្ដរជាតិ
វៀតណាម រកឃើញអ្នកឆ្លងកូវីដក្នុងកម្រិតបំបែកកំណត់ត្រាថ្មី មួយថ្ងៃឡើងដល់ជាង ២ពាន់ករណី
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន៦០៣ករណីទៀត កាលពីយប់ថ្ងៃចន្ទ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានទាល់តែសោះ ២,៣៦៧ករណី។
ក្នុងចំណោមករណីសរុបពេលយប់ ទីក្រុងហូជីមិញ ដែលជាចំណុចផ្ទុះរលកទី៤ បានកត់ត្រាការឆ្លងថ្មីចំនួន៣៤១ករណី បន្ទាប់មក Binh Duong (១២៨ករណី), Khanh Hoa (៣១ករណី), Tien Giang (២៦ករណី), Phu Yen (១៧ករណី), Da Nang (១៤ករណី), Tra Vinh និង Hau Giang (៨ករណីដូចគ្នា), Quang Ngai (៧ករណី), Soc Trang និង Bac Ninh (៤ករណីដូចគ្នា), An Giang និង Hanoi (៣ករណីដូចគ្នា), Thanh Hoa, Dong Thap, Nam Dinh និង Binh Phuoc (២ករណីដូចគ្នា) និង Dak Nong (១ករណី)។
ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសាមក ប្រទេសវៀតណាម បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ២៨,៦៣៨ ករណីនៅក្នុង ៥៨ខេត្តក្រុង។
បច្ចុប្បន្ន ទីក្រុងហូជីមិញ មានករណីឆ្លងខ្ពស់ជាងគេ ១៤,៧៧៦ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម នៅតែបន្តរកឃើញករណីឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


