កូវីដ-១៩
ស្គាល់អត្តសញ្ញាណអ្នកជំងឺកូវីដវ័យជាង ៤០ ឆ្នាំស្លាប់ ក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ
បុរសជនជាតិខ្មែរ មានឈ្មោះ បូរ សត់ អាយុ ៤៦ ឆ្នាំ មុខរបរជាជាងមាស រស់នៅក្នុងភូមិ ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺកូវីដ១៩។
ក្រុមគ្រូពេទ្យខេត្ត មិត្តភាព កម្ពុជា ជប៉ុនមង្គលបូរី បានប្រាប់អ្នកសារព័ត៌មានថា អ្នកជំងឺបានចូលសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ នៅម៉ោង ០៨៖៣០ នាទីយប់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ ហើយបានស្លាប់នៅវេលាម៉ោង ០១៖២០ នាទីថ្ងៃ ទី ១៤ ខែកក្កដា។

តាមកាវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺ មានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ បណ្តាលមកពីការរលាកសួត ស្រួចស្រាវ ធ្ងន់ធ្ងរដោយសារតែវីរុសកូវីដ១៩ វាយលុក។
លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាមានជ័យបានឱ្យដឹងថា សពត្រូវបានរៀបចំតាមលក្ខណៈបច្ចេកទេសនៃការណែ នាំរបស់ក្រសួងសុខាភិបាលនិងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសព នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង៕ អត្ថបត្ថ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


