កូវីដ-១៩
ធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩លើព្រះសង្ឃនិងឧបាសកចំនួន២០អង្គនាក់ក្នុងចំណោម១០៤អង្គនាក់នៅវត្តវ៉ារិន្ទហៅព្រែកលៀប
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌជ្រោយចង្វាបានសហការជាមួយមន្ត្រីសុខាភិបាលធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩លើព្រះសង្ឃនិងឧបាសកចំនួន២០អង្គនាក់ក្នុងចំណោម១០៤អង្គនាក់នៅវត្តវ៉ារិន្ទហៅព្រែកលៀបស្ថិតនៅភូមិព្រែកលៀបសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ បន្ទាប់ពីរកឃើញព្រះសង្ឃ១អង្គមានវិជ្ជមាកូវីដ១៩ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខណៈទៅមើលញ៉ូម(ម្តាយ)ឈឺនៅពេទ្យកាល់ម៉ែត។

ការធ្វើតេស្តនេះកាលពីរសៀលថ្ងៃ ទី១៥ខែ កក្កដា ឆ្នាំ២០២១ ព្រមទាំងណែនាំ អោយធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធ។

បើទោះបីជាយ៉ាងណា គេមិនទាន់ដឹងពីវិធានការរបស់អាជ្ញាធរឬក្រសួងសុខាភិបាលថាត្រូវបិទខ្ទប់វត្តព្រែកលៀបនោះឬយ៉ាងណានោះទេ។

ប្រភពព័ត៌មានឲ្យដឹងថា ដំបូងឡើយមានព្រះសង្ឃ១អង្គដែលគង់នៅវត្តព្រែកលៀបនោះត្រូវបានគេរកឃើញជាប់វិជ្ជមានកូវីដ១៩កាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ខណៈទៅមើលញ៉ូម(ម្តាយ)ឈឺនៅពេទ្យកាល់ម៉ែតដោយសារមានអាការៈសង្ស័យ ប៉ុន្តែប្រភពមួយទៀតបង្ហើបថាបន្ទាប់ឆាន់ចង្ហាន់គ្រួសារសពដែលស្លាប់ដោយសារកូវីដ១៩ ដែលយកមកប្រកេនព្រះសង្ឃនៅវត្តនេះកាលពីកន្លងមក។

ប្រភពបានឲ្យដឹងទៀតថា ការធ្វើតេស្តរហ័សលើព្រះសង្ឃនិងឧបាសកពាក់ព័ន្ធចំនួន១០៤អង្គនាក់ ជាលទ្ធផលរតស្តវិជ្ជមានកូវីដ១៩ចំនួន២០អង្គនាក់ ប៉ុន្តែគេមិនទាន់ដឹងថា យកទៅព្យាបាលនៅទីណាចំពោះអ្នកផ្ទុកនិងអ្នកពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កនៅទីណានោះទេ៕
ដោយ ៖ ឌីរៀ


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


