កូវីដ-១៩
សោកស្តាយ ! សាស្ត្រាចារ្យរូបវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមួយរូបស្លាប់ ដោយសារជំងឺកូវីដ១៩
សាស្ត្រាចារ្យរូបវិទ្យា មួយរូបឈ្មោះ ព្រីង សុខន បង្រៀននៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅឯផ្ទះរបស់លោកផ្ទាល់តែម្តងស្ថិតនៅផ្ទះលេខ ៥១E១ ច្រកផ្លូវលេខ១៩២ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យបានវេចខ្ចប់សាកសពលោកសាស្ត្រាចារ្យដាក់លើឡាន យកទៅបូជានៅថ្ងៃនេះ។ នេះបើតាមទំព័រហ្វេសបុកផ្លូវការសាលាសង្កាត់ទឹកល្អក់ទី៣ និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសព។

លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមរយៈបណ្តាញសង្គមហ្វេសបុកលោកនៅប៉ុន្មានម៉ោងមុននេះបានសរសេរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងមូលមានទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់លោកសាស្ត្រាចារ្យ ព្រីង សុខន។ នេះជាការបាត់បង់នូវធនធានមនុស្សមួយរបស់យើង និងសូមវិញ្ញានខ័ន្ធរបស់លោកសាស្ត្រាចារ្យបានទៅកាន់សុគតិភព។

យើងទាំងអស់គ្នាជាក្រុមគ្រួសារនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងចងចាំនូវរាល់គុណបំណាច់និងការលះបង់របស់លោកសាស្ត្រាចារ្យក្នុងកិច្ចការបម្រើប្រទេសជាតិជាពិសេសការបង្រៀនប្អូនៗនិស្សិតយើង។ ដោយក្តីគោរព និងដឹងគុណពីគ្រួសារភូមិន្ទភ្នំពេញយើង៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


